ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រកាសព្រះគ្រូ​ចៅអធិការ វត្តកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
Mon,17 January 2022 (Time 03:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 310នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីពិនិត្យមើល​ឃើញពីអត្តច​រិតសុភា​ពរាបសា ​មានចំណេះដឹង កម្រិត​វប្បធម៌សមរម្យ នឹងមានការពេញចិត្ត ពីប្រជាពុ​ទ្ធបរិស័ទបានផងនោះ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២​០២២ បានធ្វើពិ​ធីដង្ហែយ៉ាងអធិកអធម រាំលេង​យ៉ាងសប្បាយអឺង​កងចំពោះព្រះតេជព្រះគុណ វិសា​​រទោ នឹង បូរះ ដែលត្រូវបាន​មន្ទីរធម្មការ និងសាសនា​ខេត្តបន្ទាយមានជ័យ សហការជាមួយ​ព្រះមន្ត្រី​សង្ឃខេ​ត្ត បានធ្វើពីធីប្រកាសអោយឡើងជា​ព្រះគ្រូចៅអធិ​ការវត្ត​គិរីញ្ញាណ្ណៈ ខណ្ធប​ទ ហៅវត្តកក់ ស្ថិតនៅ​ក្នុងឃុំជ​ប់វា​រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា ការប្រកាស​តែងតាំងព្រះ​ចៅអធិ​ការវត្តថ្មីនាពេលនេះ គឺមានសារៈសំខា​ន់ណាស់សម្រាប់​ធ្វើជាការ​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត រម្ងាប់​អធិ​ករណ៍គ្រប់គ្រងគ​រុភណ្ឌ មានដីធ្លី វត្តអារាម និង​ពុទ្ធបរិស័​ទសាសនិកជន អោយរៀនសូត្រធម៌វិន័យមាន​បិដកជាគោល ។សំខាន់ជាងនេះ ទៀត​នោះ ត្រូវតែអ​នុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយទៅ​ជាកម្លាំងចលករដ៏​មានសារៈ​សំខាន់​សម្រាប់លើ​កស្ទួយវិស័យព្រះពុទ្ធសាសនា ហើយកាន់តែល្អរឹងមាំផូរផង និងរួ​មចំណែ​កអប់រំសី​​លធម៌និ​ងដល់​សង្គម​ជាតិ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណ​ខេត្តបានមា​នសង្ឃដី​កាបញ្ជាក់​ផងដែរថា ដើម្បីឲ្យវត្ត​នីមួយនីមួយ​មានសុខសន្តិភាពនោះ គឺតម្រូវឲ្យមានការសាមគ្គី​ភាពជាចម្បង ព្រោះថាសាមគ្គីភា​ពជាចលករដ៏​សំខាន់នៃសន្តិសហវិជ្ជមានសន្តិភាព រួមទាំងអស់គ្នាម្យ៉ាង​វិញទៀតពាក្យថា សាមគ្គីអា​ចនិ​យាយបានថាជីកគ្រឹះដ៏រឹងមាំជួយជ្រោមជ្រែង នូវជន្ទល់នៃអហិង្សា ការមិនមានវិវាទ កាលបើ​សង្គមណាមានភា​ពសាមគ្គីល្អដើរលើ​វិថីទូលំទូលាយ សង្គម​ក៏ទទួលបានផលល្អ ប្រសើ​តាមនោះដែរ។
ជាចុ​ងក្រោយនៃកម្មវិធីគណៈ​អធិបតីព្រះមន្ត្រី​សង្ឃបា​ននិមន្ត និ​ងអញ្ជើញស្រោច​ស្រពសុគន្ធវារី​ដល់​ព្រះចៅ​អធិការវត្តថ្មីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10207 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102575 នាក់
ខែនេះ :
518279 នាក់
3 ខែនេះ :
1126963 នាក់
សរុប :
17731727 នាក់