ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នកឧកញ៉ា លី សាម៉េត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង​គណបក្សប្រជា​ជនកម្ពុជា ដើម្បីពង្រឹងផ្ទៃក្នុងបក្ស និង​ដើម្បីទទួល​ស្វាគមន៍ សកម្មជន​មកពីគណបក្សផ្សេងៗ ដែលចង់រួមរស់ជាមួយនឹង​គណបក្ស​ប្រជាជ​ន​កម្ពុជា
Sat,15 January 2022 (Time 10:10 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 262នាក់)


ខេត្តកំពង់ធំ៖កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រជុំផ្ទៃក្នុងនៅស្នាក់ការ​បក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ ក្នុងកិច្ច​ប្រជុំនោះ មានការចូលរួមពីរឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់ស​ម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមងួន រតនៈ អភិបាលនៃ​គណៈអភិបាល​ខេត្តកំពង់ធំ ឯកឧត្ដម យូ សិរីវុឌ្ឍ ឯកឧត្ដម មួង ឃីម និងអភិបាលក្រុងស្រុក ទាំងអស់នៅក្នុងខេត្តកំ​ពង់ធំ រួមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា លី សាម៉េត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា នៅតែបើក​ទ្វារ​ចំហ រងចាំ ទទួលសកម្មជនគណបក្សផ្សេងៗដែលចង់រួមរស់មាគ៌ា ជាមួយនឹងគណបក្ស ប្រជា​ជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានបក្ស ។ ហើយអ្នកឧកញ៉ា លី សាម៉េត​ក៏បា​ន​បញ្ជាក់ទៀតថា គណបក្សប្រ​ជាជននៅតែបើ​កចិត្តបើកបេះដូង​ទទួលស្វាគមន៍ស​កម្មជន​ទាំងអស់ មិនថាគណប​ក្សណានោះទេ ឲ្យតែចង់ចូលរួមជាមួយនឹងគណបក្សប្រជាជន គឺគណ​បក្សប្រ​ជា​ជន នៅតែទទួលដោយមិនមានការរើសអើងអីនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11361 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103729 នាក់
ខែនេះ :
519433 នាក់
3 ខែនេះ :
1128117 នាក់
សរុប :
17732881 នាក់