ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរក្រុងប៉ោយប៉ែត​ បន្តបិត​ខ្ទប់​ នៅបរិវេណ​ក្នុងផ្សារត្រី ​ស្ថិត​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ​បន្ទាប់​ពីរក​ឃើញ​អ្នកវិជ្ជ​មាន​ជំងឺកូវីដ​១៩​ ចំនួន​៣​នា​ក់បន្ថែមទៀត
Tue,04 May 2021 (Time 09:37 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 310នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីរក​ឃើញអ្នកវិជ្ជមា​នជំងឺកូវីដ​១៩ ចំនួន​៣នាក់បន្ថែមទៀត​នៅចំណុច​ក្នុង​ផ្សារត្រី ​ស្ថិត​នៅក្នុង​សង្កាត់/ក្រុង​ប៉ោយប៉ែត ខេ​ត្ត​បន្ទាយមានជ័យ នៅព្រឹក​ថ្ងៃទី០៣​ ខែឧសភា ឆ្នាំ២០២១ ​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​នៃគណៈអភិ​បាល​ខេត្ត និង​លោក គាត ហ៊ុល អភិបាលនៃគ​ណៈអភិ​បាលក្រុង បានដឹកនាំ​កង​កម្លាំង​ចុះទៅបិត​ខ្ទប់​ទី​តាំ​ង​ខាង​លើ​បន្ថែមទៀត ដោយ​បានដា​ក់​កម្លាំ​ងការពារយ៉ាងតឹងរឹង​បំផុត នៅតាម​គ្រប់ច្រកល្ហកទាំងអស់នៅក្នុង​បរិវេណផ្សារត្រី​ ព្រមទាំង​មាន​ការបាញ់​អាកុល​ជា​ញឹកញាប់ផង​ដែរទាំងកងកម្លាំង និង​ប្រជាពលរដ្ឋនៅក្បែនោះ ​ដើម្បី​ការពារ និងទប់ស្កាត់​កុំ​​​ឲ្យ​មាន​ការ ឆ្លង​រីករា​លដាល​ នៃជំងឺកូវីដ១៩ ទៅកាន់​តំប​ន់ផ្សេងទៀត។

ភ្លាមនោះ​រដ្ឋបាលក្រុង​បាន​បើករ​ថយន្ត​ដាក់ឧបករណ៍​បំពង​សម្លេង(មេក្រូ) ធ្វើការណែនាំ​ឲ្យ​ប្រជា​ពល​រដ្ឋ និងអាជីវក​រ ត្រូវ​រក្សាទី​តាំង​ដើម​ដដែល​តាំង​ចិត្ត​ឲ្យ​ស្ងប់ ​ស្តាប់តា​មការណែនាំ​របស់អា​អ្ញាធរ​ បើ​សិន​ជាបងប្អូនប្រជា​ព​លរដ្ឋ​​ធ្វើអ្វីតា​មតែចិត្ត​នោះ នោះ​ពិតជាប្រឈម​នឹងគ្រោះថ្នាក់​បំផុត ដូច្នេះ​យើ​ងត្រូវរួមគ្នាទប់ស្កាត់ និងការពារ​ឲ្យបាន​ក្នុងកាលៈ​ទេសៈនេះ។​​​

ជា​មួយគ្នានោះដែរ​លោក​ គាត ហ៊ុល អភិបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា ការបិត​ខ្ទប់ទីតាំងខា​ងលើនេះ​​បាន​ធ្វើឡើង​បន្ទាប់​ពីរកឃើញ​អ្នកវិជ្ជមាន​ជំងឺកូវី​ដ​១៩ ចំនួន​៣នាក់ ហើយ​ការ​បិត​ខ្ទប់​នោះ​ទៀត​សោធ​ បិត​តែ​ចំណុច​ដែល​កើតមា​ន​តែប៉ុណ្ណោះ​។​

ដោយឡែកនៅថ្ងៃដដែលនេះដែរ រ​ដ្ឋបាលក្រុង​បាន​​ចេញ​សេច​ក្តី​ជូនដឹង​ស្វែងរក​អ្នកធ្លាប់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកវិជ្ជមាន​ជំងឺកូវីដ១៩ ចំនួន​៣នាក់ រួមមាន ឈ្មោះ ឈៀន ធាន ភេទប្រុស អាយុ​៤២​ឆ្នាំ ​និង​ឈ្មោះ អ៊ូច ផល្លា ភេទស្រី អា​យុ​៣៩​ឆ្នាំ អ្នក​ទាំងពីមាន​មុខរបរ​លក់ដូរ​នៅផ្សារត្រី មានទី​លំនៅភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ លន ដែន ភេទប្រុស អាយុ​៣៦ឆ្នាំ មានមុខ​របរជាងកាត់សក់នៅជាប់ ទីតាំងប្តូរប្រាក់ កៅ ប៊ុនឡាយ" មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/​ក្រុងប៉ោយប៉ែត ដោយ​អ្នកទាំ​ងបីមានអាការៈមិនស្រួល​ខ្លួនបានទៅ​យក​សំណាកធ្វើតេស្ត ជា​លទ្ធផលនៅថ្ងៃទី៣ ខែឧសភា មានវិជ្ជាមានជំងឺ កូវីដ-១៩ បច្ចុប្បន្នកំពុង​ព្យាបាលនៅ​ទីតាំង​សម្រា​កព្យាបាលជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ដែលអាជ្ញាធរបានរៀបចំ។
ទន្ទឹមនឹងដែររដ្ឋបាលក្រុងប៉ោយប៉ែត បាន​អំពាវនាវដល់អ្នក​ដែលធ្លាប់បានប៉ះពាល់ផ្ទាល់​ជាមួយអ្នក​វិជ្ជមានកូវីដ-១៩ ខាងលើ​ ត្រូវនៅដាច់​ដោយឡែកពីអ្នកដទៃ និងបើមា​នអាការៈមិនស្រួល សូម​ប្រញា​ប់រួសរាន់ទៅ​យកសំណាកធ្វើតេស្ដរកជំងឺកូវី៨-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត ឬទំនា​ក់ទំនង​តាមរយៈទូរស័ព្ទលេខ ០៨៥ ៩៩៩៩ ១៧, ០៩៥ ៥០០០០៣, ០៨៩ ៥៥ ០០ ១៦, និង០១៧ ៥១ ៥១ ៣១ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7062 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169516 នាក់
ខែនេះ :
515273 នាក់
3 ខែនេះ :
1106968 នាក់
សរុប :
17626902 នាក់