ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នក​តំ​ណាងរា​ស្រ្ត​មណ្ឌលប៉ៃ​លិន ដឹកនាំក្រុម​ការងារយុវជន ស.ស.យ.ក ខេត្ត ចុះសួរសុខទុក្ខ និង​ផ្តល់អំ​ណោយជូនពលរដ្ឋខ្វះខាត នៅស្រុកសាលាក្រៅ
Tue,04 May 2021 (Time 01:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 356នាក់)


ខេត្តប៉ៃលិន៖​នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯ​កឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌ​ល​ប៉ៃលិន អមដំណើរដោយឯកឧត្តមទី សុខា មេបញ្ជាការប្រចាំទិសប៉ៃលិនសំឡូត​ និង​លោ​ក សៀ សុខុម អភិបាល​រងស្រុកសាក្រៅ និងជាអ​នុ​ប្រធាន ​ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារ យកអំ​ណោយស្បៀងអា​ហារ ទៅចែកជូនដលប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារ។

ឯកឧត្តម សៅ សារ៉ាត់​ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានពាំនាំ​មកនូវបណ្តាំ​ផ្ញើសាកសួរ​សុខ​ទុក្ខពី​សំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិ​ការក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋាន​ខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលជានិច្ចកាល លោក​ទាំងពីរ តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម​បានលើកឡើងថា៖ ក្រោមការចង្អុលបង្ហាញ​ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារថ្នា​ក់ជាតិ ចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារទាំង អស់បន្តចុះផ្សព្វ​ផ្សាយជារៀ​ងរាល់ថ្ងៃនូវវិ​ធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រម​ទាំង​វិធាន​នានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ា​ស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់​ស្កាត់កា​ររីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋ ដែល​គ្រប់​អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជា​ជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។

សូមបញ្ជាក់ថា ៖អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង០២គ្រួសារ​ខាងលើមានឈ្មោះ ដួង ទូច ភេទប្រុស អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកាយនិង​ឈ្មោះ ទូច ម៉ក ភេទស្រី អាយុ៦​៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុង​មួយគ្រួសារទទួលបានអង្ករ មី ទឹកត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធពងទា ត្រីខ ស្ករស អំបិល ប៊ីចេង ប្រេងឆា និងថវិកាម្នាក់២៥ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1269 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
138407 នាក់
ខែនេះ :
512164 នាក់
3 ខែនេះ :
1108367 នាក់
សរុប :
17630421 នាក់