ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្ត ក្រុង​ប៉ោយ​ប៉ែត បន្តនាំ​យ​កអំ​ណោយរប​ស់ប្រមុខ​រាជរ​ដ្ឋាភិបា​លកម្ពុជា ​ផ្តល់​ជូន​ប្រ​ជា​ព​លរដ្ឋ នៅក្នុង​តំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រក្រុង​ប៉ោយប៉ែត
Mon,03 May 2021 (Time 01:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


ខេ​ត្តបន្ទាយមានជ័យ៖​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និ​ង​លោក ​គាត ហ៊ុល អភិ​បាល នៃគ​ណៈ​អភិបាល​ក្រុង​ប៉ោយ​ប៉ែត ដំណាង​ឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧ​បនាយ​ករដ្ឋមន្ត្រី ប្រធា​នអាជ្ញាធរជា​តិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជាប្រធា​នក្រុមការងា​ររាជ​រដ្ឋា​ភិបាល​ចុះមូលដ្ឋាន​ខេត្តបន្ទាយ​មាន​ជ័យ ដឹកនាំ​ក្រុម​ការ​ងារ​បន្តចុះសួរសុខទុក និងនាំយកអំ​ណោ​យរប​ស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​សម្តេច​តេជោ ​​នាយ​ករដ្ឋមន្ត្រី នៃកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ផ្តល់ជូនប្រជាព​លរដ្ឋចំនួន​​២​៥០គ្រួសារ ដែល​កំពុងធ្វើចត្តាឡីស័ក ឋិ​តក្នុងតំ​បន់បិទ​ខ្ទប់ ក្នុង​ភូមិសា​ស្ត្រសង្កាត់/​ក្រុង​ប៉ោយ​ប៉ែត ខេ​ត្តបន្ទាយមាន​ជ័យ ក្នុងកាលៈ​ទេសៈដ៏​លំបាក ដោយទទួ​លរងនូវផលប៉ះយ៉ាងធ្ងន់ធ្ងរ បណ្តាល​មកពីការរីករា​លដាលនៃជំងឺឆ្លងកូវីដ-១៩។
​​​
អំណោយដែលត្រូវ​ផ្តល់ជូ​នប្រជាពលរដ្ឋទាំង៣ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត សរុ​បចំនួន​២៥០​គ្រួ​សារ ក្នុងមួយ​គ្រួសារទទួលបាន​ អង្ករ​ ១ការរ៉ុង​ ស្មើ២៥គីឡូក្រា​ម ​និងមី ១កេស។
​ក្នុងឱកាសនោះដែរឯកឧត្តម​អភិបាល​ខេត្ត បានមាន​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក​ពីសំណាក់​ស​ម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ព្រម​ទាំងឯកឧត្តម នាយឧត្តមសេ​នីយ៍ កែ គឹមយ៉ាន ដែល​ជានិច្ច​ជាការសម្តេច និងឯកឧត្តម​តែងតែគិ​តគូរពីសុខទុក​របស់ប្រជា​ពលរដ្ឋ ដោយមិនទុក​ឲ្យ​ប្រជា​ពលរដ្ឋណាម្នាក់​ស្លាប់ដោយសារអត់​អាហារហូបនោះឡើយ។

ឯកឧត្តមបន្តថា ទោះជាស្បៀងពេល​នេះតិចតួចមិនគ្រប់​តាមតម្រូវការ​របស់ប្រជាពលរដ្ឋយ៉ាងណាក្តី​ ក៏​ប៉ុន្តែជា​ស្បឿង​សម្រាប់​ដោះស្រាយ​បន្ទាន់ តែ​ទោះ​ជាយ៉ាង​ណាក្តីឯកឧ​ត្តម​និង​លោក​អភិបាលក្រុង នឹង​ខិតខំ​រិះរកជួយ​បន្ត​ទៀត​មិនទុកប្រជា​ពលរដ្ឋចោល​នោះឡើយ​ បើសិន​ជាព​លរដ្ឋ​ណាដែល​គ្រួ​សារ​មាន​គ្នាច្រើន​ខ្វះ​ហូប​មិន​គ្រប់​ឬក៏នៅ​សល់​បន្តិច​បន្តួច​កុំ​ឲ្យអ​ស់ទាន់ ត្រូវ​រាយកា​រណ៍ទៅ​អាជ្ញាធរ​មូល​ដ្ឋា​នជាបន្ទាន់។​​​​​​​​

ជាមួយគ្នានោះដែរឯកឧត្តម​បានសម្តែង​ការកោត​សសើរ​ ដល់ប្រជា​ពលរដ្ឋទាំងអស់ដែលបានចូល​រួមចំ​ណែង​ជាមួយ​អាជ្ញាធរខេត្ត ក្រុង ក្នុង​ការទប់ស្កាត់កុំ​​​ឲ្យ​មាន​ការឆ្លង​រីករា​លដាល​នៃជំងឺកូវីដ១៩ ទៅកាន់​តំប​ន់ផ្សេង ពោលគឺ​​ក្នុង​កាលៈទេសៈ​នៃការបិតខ្ទប់នេះតែម្តង​ ដោយ​សង្គេត​ឃើញថា ប្រជា​ពល​រដ្ឋមិន​ផ្តល់​ផល​លំបាក​ណាមួយ​ដល់​អាជ្ញា​ធរក្នុង​ការគ្រប់គ្រងឡើយ។ទន្ទឹម​នោះដែរឯកឧត្តមនូវ​តែបន្តអំពាវ​នាវដល់ប្រជាពលរដ្ឋ ត្រូវចូល​រួមសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្ត​តាមការ​ណែនាំ​រប​ស់​ក្រសួងសុខាភិ​បាល និង​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា គឺ«៣កុំ ៣ការពារ និង២ចូលរួម»ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813063 នាក់