ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអ៊ី ឈាន បានកោត​សរសើរដល់កា​រខិតខំប្រឹងប្រែង​របស់អាជ្ញាធរ​ខេត្តប៉ៃលិន​ ដែលគ្រប់​គ្រងស្ថានការទប់ស្កាត់ជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍
Mon,03 May 2021 (Time 01:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 294នាក់)


ខេត្តប៉ៃលិន៖ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា​ប្រធានក្រុមការងា​ររាជរដ្ឋាភិបាលចុះ​មូលខេត្តប៉ៃលិន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្នុងការ​ចុះត្រួតពិនិត្យការបាញ់ថ្នាំសម្លាប់មេ​រោគកូវីដ១៩ នៅតាមផ្សារនានានៅក្នុង ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន រួមមានផ្សារ៖ ផ្សារព្រំ ផ្សារសាលាក្រៅ និងផ្សារអូនដូនតា។

ឯកឧត្តមបា​នកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹក​នាំដោយលោកជំទាវបាន ស្រីមុំ អភិបាលនៃគ​ណះអភិបាលខេត្តប៉ៃលិន បានគិតគូរយក​ចិត្តទុកដាក់ខ្ពស់​និងមានកិច្ច​សហការ​យ៉ាងស្អិត​រមួតជាមួយកងកម្លាំងទាំង​៣ប្រភេទមន្ត្រីរា​ជការ និងក្រុមយុវជនស្ម័គ្រ​ចិត្តសាខាកាក​បាទក្រហមកម្ពុជា .យុវជនស.ស.យ.កខេត្តពិសេសគឺមានការចូលរួមពីប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលធ្វើឲ្យខេត្តដ៏​តូចច្រឡឹងមួយនេះ គេចផុតពីជម្ងឺកូវីដដ៍កាចសាហាវនាពេលបច្ចុប្បន្ន។

ជាមួយគ្នាផងដែរ វាបានស្តែងចេញពីកិច្ចសហប្រតិបត្តិការ រួបរួមសហការគ្នាយ៉ាង​សស្រាក់​សស្រាំ​បាន​ប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ មានភាពស្រស់​បំព្រងជាភាព​ទាក់ទាញភ្ញៀវ​ទេសចរណ៍​ចង់​មកកម្សាន្តខានមិនអាចអាក់ខានបានឡើយ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្ដមជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃ​លិន ក៏សូមសំណូមពរដល់ក្រុមការងារ​ថ្នាក់មូលដ្ឋាន ពិសេសនៅតាមភូមិឃុំគ្រប់មូលដ្ឋាន ប្រសិន​បើមានប្រជាពលរដ្ឋមានការខ្វះខាត​ស្បៀងអាហារ សូមធ្វើការរាយការណ៍មក​ជាបន្ទាន់ដល់​ថ្នាក់ដឹក​នាំ នឹងក្រុមការងារចុះជួយតាមមូលដ្ឋាន ព្រោះគោលកា​រណ៍របស់រាជរដ្ឋាភិបាលយើង មិនឲ្យពល​រដ្ឋណាម្នាក់ខាត់ស្បៀងដោយយើងមិនបានដឹងឡើយ។

ម្យ៉ាងទៀត​បើមានជនចំណូលថ្មីមកពីខេត្តផ្សេង ក៏ត្រូវរាយការណ៍ជូនអាជ្ញាធរ​ឲ្យមកសួរនាំ ដើម្បី​ចាត់​ចែងយកគាត់ទៅធ្វើចត្តាឡីស័ក បើគាត់មកពីតំបន់មានហានីភ័​យធ្វើដូចនេះ ដើម្បីកា​រពារមេ​រោគកូវិដ១៩ចូលក្នុងសហគមន៍យើង។ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ19, យើងអាចឆ្លងផុតពីគ្រោះចង្រៃនៃមេរោគ covid-19 គឺផ្ដើមចេញពីបងប្អូន​ប្រជាពលរដ្ឋទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2541 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
100975 នាក់
ខែនេះ :
552142 នាក់
3 ខែនេះ :
1129876 នាក់
សរុប :
17811684 នាក់