ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់រថយន្តចំននួ៤គ្រឿង លួចដឹកដីខ្សាច់​លើសទម្ងន់ មកអប់រំធ្វើកិច្ច​សន្យា​មិនរៀងអនុវត្តតា​មវិធានការដ្ឋបាល
Thu,13 May 2021 (Time 10:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 393នាក់)


ខេត្តបន្ទាយមានជ័យ៖រថយន្តចំននួ៤គ្រឿង​លួចដឹកដីនិងខ្សាច់​លើសទម្ងន់ នៅចំណុច​ផ្លូវអក្សរ​តេ​(T)ផ្លូវបំ​បែក​ទៅ​ឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតនៅក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ត្រូវបាន​កម្លាំង​នគរបាល​ស្រុកភ្នំស្រុក ​ធ្វើ​ការឃាត់​មកធ្វើកា​រអប់រំ និង​ធ្វើកិច្ច​សន្យា នៅអធិការ​ដ្ឋាន​នគរបាលស្រុក​ភ្នំស្រុក នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរ​បាលស្រុកភ្នំស្រុក បានឲ្យដឹងថា កន្លងមក​មានរថយ​ន្តដឹ​កស្រូវ​ឬដីខ្សាច់ដឹកលើសចំ​ណុះដែលជា​ហេតុបង្កឲ្យស្រុត ខូចខាតផ្លូវកៅស៊ូ ដោយអន្លើ ពីឃុំភ្នំ​
ដីទៅ ឃុំណាំតៅ​ជាច្រើនកន្លែង នៅស្រុកភ្នំស្រុកនោះ ដោយអនុវត្ត​តាមបទបញ្ជារ​បស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ក៏ដូចជាបទ​បញ្ជារបស់ លោក​ឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយ​មានជ័យ លោកក៏បា​នដឹក​នាំកម្លាំ​ងនគរបាលស្រុកភ្នំស្រុក ចុះធ្វើ​ការឃាត់​រថយន្តដឹកដីខ្សាច់​លើសទម្ងន់បាន​ចំនួន៤គ្រឿង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា​លើកទី១ ដើម្បីបញ្ឈប់​មិនឲ្យមាន​ការដឹកដីខ្សាច់​លើសទម្ងន់បន្តទៀត ប្រសិន​បើករណីមិ​នព្រម​គោរព​តាមកិច្ចសន្យាទេនោះឃាត់លើកទី២ សមត្ថកិច្ចនឹង​មិនលើកលែងឲ្យ​ឡើយ គឺអនុវត្តតាមវិ​ធានការរដ្ឋបាល​ហើយ។

លោកអធិការបានបញ្ជាក់ថា ម្ចាស់ថយន្តទាំង៤គ្រឿងរួមមាន៖
ទី១ ឈ្មោះ ហ៊ុយ កង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំលៀប ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ទី២ ឈ្មោះជុំ គី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមា​នជ័យ។
ទី៣ ឈ្មោះព្រំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យនិង។
ទី៤ ឈ្មោះដឿប ភក្តី ភេទប្រុស ​អាយុ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ ស្រុក ខេត្ត​បន្ទា​យមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1428 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163882 នាក់
ខែនេះ :
509639 នាក់
3 ខែនេះ :
1101334 នាក់
សរុប :
17621268 នាក់