ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក
Sat,01 May 2021 (Time 03:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 346នាក់)


ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុស​វ័យជំទង់ម្នាក់បានស្លាប់​យ៉ាងអាណោចអធម៌ កាលពីម៉ោង​ប្រមាណ​៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចទឹកអាងផ្គាំខាងកើតចម្ងាយ​១០ម៉ែត្រ ពីភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេ​ក ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ក្មេងខាងលើ បានបបួលក្មេងប្រុ​សម្នាក់ទៅ​លេងទឹ​កជាមួយគ្នា​អកុសលក្មេង​ប្រុសនោះ ខណៈពេលកំពុង​លេងទឹកយ៉ាង​សប្បាយក៏​ស្រាប់តែ​ជម្ងឺស្កន់រើ​ឡើង បណ្តាលឲ្យប្រកា​ប់ស្លាប់នៅក្នុងទឹក​ចំណែកក្មេងប្រុស​ម្នាក់ទៀត​បានត្រឹមតែឈរមើល។

នគរបាលមូកដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡន មាន ភេទប្រុស អាយុ១៤​ឆ្នាំ បានល​ង់ទឹ​កស្លាប់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ព្រោះមានជម្ងឺស្កន់ជ្រូក។ឯម្នាក់ទៀតឈ្មោះ សែង សឺ ភេទប្រុស អាយុ៦ឆ្នាំ រួមដំណើរ ទៅលេងទឹករស់នៅភូមិឃុំជាមួយគ្នា។
នគរបា​លមូកដ្ឋានបន្តថា មុនពេលកើតហេតុនោះ​ក្មេងប្រុសរងគ្រោះ​បានបបួលក្មេងប្រុសម្នាក់ទៀត នៅផ្ទះជិតគ្នា​ទៅលេងទឹក​នៅចំណុចទឹកអា​ងផ្គាំខាងកើ​ចម្ងាយ១០ម៉ែត្រ​ពីភូមិផ្គាំ ក្រោយពីទៅ​ដល់អាងទឹក​ហើយបាន​ចុះលេងទឹកទាំង​២នាក់មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែក្មេងប្រុស​ម្នាក់ជម្ងឺ​ស្កន់​រើឡើងប្រកាច់​ពេញទឹកក្មេង​ប្រុសមកជា​មួយមិនអា​ចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្តង។

នគរបាលមូកដ្ឋា​នបានបញ្ជាក់ទៀតថា មូលហេតុក្មេងប្រុសល​ង់ទឹកស្លាប់នោះ គឺមកពីជម្ងឺស្កន់​ជ្រូក​ជាយូមកហើយ ទៅលេ​ងទឹកជម្ងឺរើឡើងបណ្តាលឲ្យលង់ទឹកតែម្តង។

ក្រោយពី​ពិនិ​ត្យនិងធ្វើកោសល្យ​វិច្ច័យ​ទៅលើសព សមត្ថកិច្ចបានធ្វើ​ការសន្និដ្ឋានថា សពនេះ ពិតជា​បានលង់ទឹក​ស្លាប់ពិតប្រាកដមែន រួចជំនាញ​បានប្រគល់សព​ជូនក្រុមគ្រួសា​ធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1058 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92601 នាក់
ខែនេះ :
545717 នាក់
3 ខែនេះ :
1111561 នាក់
សរុប :
17814121 នាក់