ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩
Sat,01 May 2021 (Time 12:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 327នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរង រួមស​ហការី បានអញ្ជើញ​ទទួលអំណោ​យជាគ្រឿងឧ​បភោគបរិភោគ​និងសម្ភារៈមួយចំនួន ពីលោក សុខ ហាក់ និងលោកស្រី គឹម ស្រី ជា​អាជីករផ្សារសិរីសោភ័​ណ សម្រាប់​យ​កទៅផ្គត់​ផ្គង់ដល់​កងកម្លាំង​ដែលកំពុង​តែឈរ​ជើង​នៅ​តាមគោលដៅ ដែលកំពុងបិតខ្ទប់ ក្នុងភូមិសាស្ត្រក្រុង/ក្រុងប៉ោយប៉ែត ដើម្បី​ការពារកុំ​ឲ្យ​មានការ​ឆ្លង​ជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀតនោះ។

អំណោយដែលស្នងការនគរបាល​ខេត្តទទួលបាននោះរួមមាន៖អង្ករចំនួន ៣តោន ,មីចំនួន ៥៤​កេសតូច, ទឹកសុទ្ធវីតាល់ចំនួន ៣០កេស ,ទឹកត្រីចំនួន ២០យួរ ,ទឹកស៊ីអ៊ីវចំនួន ២០យួរ, ប្រេងកូឡា ៥ ឡូ និងថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល)ផងដែរ។
ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ក្នុងឱកាសនោះដែរ​លោក​ឧត្តម​សេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសម្តែងនូវការកោ​ត​សសើរ​ ដល់លោក សុខ ហាក់ និងលោកស្រី ដែលបានជួយឧបត្ថម​ជាគ្រឿងឧបភោគបរិភោគ​ និង​សម្ភារៈ​មួយ​ចំនួន​ដល់កងកម្លាំងនគរបាល​ ដែលកំពុង​បំពេញការងារដ៏មមាញឹង​ជូនប្រជាពលរដ្ឋ និង​សូម​
ជូនពរ​ម្ចាស់ជំនួយ​ឲ្យ​ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

ទាំងនេះ​ស​ឲ្យឃើញពីទឹកចិត្តសប្បុរស​ របស់សប្បុរសជន ដែលបាន​ខិតខំជួយគ្នាក្នុងគ្រាទុក​លំបាក​ក្នុងអំឡុង​យុទ្ធនាការប្រ​យុទ្ធប្រឆាំង​ការរាតត្បាតនៃជម្ងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
647 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92190 នាក់
ខែនេះ :
545306 នាក់
3 ខែនេះ :
1111150 នាក់
សរុប :
17813710 នាក់