ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុវជនចិត្តខ្លាំងម្នាក់ ​ខឹងនិងឪពុកម្តាយស្តីបន្ទោស ​មិនឲ្យដើរលេងយប់ ស្រាប់តែខឹងចង ក ស្លាប់ខ្លួន
Tue,11 May 2021 (Time 06:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 513នាក់)


ខេត្តបន្ទាយមានជ័យ៖ពិតជាចិត្តខ្លាំងមែនយុវជនម្នាក់ គ្រាន់តែ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោ​សមិនឲ្យដើរ​លេងយប់ជ្រៅក៏​ស្រាប់តែខឹងយកខ្សែអង្រឹងចង ក សម្លាប់ខ្លួននៅក្នុង​ឃ្លាំង​ដាក់សម្ភារៈក្នុងផ្ទះរ​បស់​ខ្លួន​ លុះដល់វេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ទើបក្រុមគ្រួសា​រប្រទះឃើញនៅក្នុងឃ្លាំងសម្រាប់ដាក់សម្ភារៈក្នុងផ្ទះរបស់ខ្លួន នៅចំណុចភូមិតា​ត្រៃ ឃុំគោក​កឋិន ស្រុកថ្មពួក ខេត្តបន្ទា​យមានជ័យ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ​បើតាម​នគរបាលស្រុកថ្មពួកបានឲ្យដឹងថា សពមានឈ្មោះ ស៊ុន គឹម ហៅ​ចាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំគោ​កកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបញ្ជាក់ថា មុនពេលកើតនោះ​យុវជនចិត្តខ្លាំងខាងលើខឹងម្តាយ ឪពុក ស្តីប​ន្ទោស​ឲ្យអារឿង​ដើរ​លេងពេលយប់ជ្រៅ​ក៏ខឹងសម្បាខ្លាំងពេក​បានយកខ្សែអង្រឹងចង.ក សម្លាប់ខ្លួន​ឯង នៅក្នុងឃ្លាំង​សម្រាប់​ដាក់សម្ភារៈក្នុងផ្ទះរ​បស់ខ្លួន។ក្រោយពី​កើតហេតុ កម្លាំងជំនាញបា​នស​ហការជា​មួយកម្លាំងប៉ុស្តិ៍ភូមិ មេឃុំ គ្រូពេទ្យជំនាញធ្វើការពិនិត្យលើសព​ហើយបានធ្វើកា​រសន្និដ្ឋា​នថា សពនេះពិតជា​ស្លាប់ដោយសារចង​.ក ពិតប្រាកដ​ព្រោះសំ​អាងថា គ្មានស្លាកស្នាម​អ្វីពាក់ព័ន្ធ​ក្នុងបទល្មើសឡើយ​។ហើយម្យ៉ាងវិញទៀត​តាមការបំភ្លឺ ពីអាណាព្យាបាល សពបញ្ជាក់ថា ខឹងនិង ឪពុកស្តីបន្ទោស មិនឲ្យដើ​លេងយប់ ទើបធ្វើអត្តឃាត​ចងក សម្លាប់ខ្លួនតែម្តង។

​​ក្រោយពី​មន្ត្រីជំនាញ​ធ្វើកោសល្យវិច្ច័យរួច​ សមត្ថកិច្ចនគរបាលបានប្រគលសព ​ឲ្យក្រុមគ្រួសា​រយកទៅ​រៀបចំចាត់ចែង​ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7302 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169756 នាក់
ខែនេះ :
515513 នាក់
3 ខែនេះ :
1107208 នាក់
សរុប :
17627142 នាក់