ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំង​យោធភូមិភាគទី៥ ស្លៀក​ឈុត​សម្លៀកបំ​ពាក់​ពណ៌ស ត្រៀមចុះ​រៀន​សូត្រ​ពីក្រុមគ្រូ​ពេទ្យ ​ដើ​ម្បី​យក​ទៅ​អនុវត្ត​បន្ត​
Tue,11 May 2021 (Time 06:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 371នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាស​អញ្ជើញចុះពិនិត្យដល់កម្លាំង​យោធភូមិភាគទី៥ ​ស្លៀក​ស​ម្លៀក​បំ​ពាក់​ឈុតព​ណ៌ស ត្រៀម ចុះរៀន​សូត្រពី​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌលចត្តាឡីស័​កកងវ៉ា ស្ថិតនៅ​ក្នុង​ភូមិ​ក​ងវ៉ា សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្តប​ន្ទាយមា​នជ័យ នៅ​ព្រឹក​ថ្ងៃទី១​១ ខែឧស​ភា ឆ្នាំ២​០២១​ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តមអភិបាលខេត្ត ,លោកឧត្តមសេនីយ៍ទោ មេបញ្ជា​ការរ​ង ភូមិភា​គទី៥ និងជា​មេបញ្ជា​ការទិសទី១​ បន្ទាយមានជ័យ ,លោកឧត្តមសេនី​យ៍ត្រី មេបញ្ជាកា​កង​រាជ​អាវុធហត្ថខេត្ត, លោកមេបញ្ជា​ការកងពលតូចលេខ៥១ ,លោកមេបញ្ជា​ការតំបន់​ប្រតិបកា​រសឹក​រង​ខេត្តផងនោះ​ លោកឧត្តម​សេនីយ៍ទោ សេង ធារិន មេ​បញ្ជាការរង​ នាយ​សេ​នា​ធិការយោធ​ភូមិ​ភាគ​ទី៥ បាន​មានប្រសាស​ន៍ថា ថ្ងៃនេះ​ជាថ្ងៃសា​កល្បងជាលើកទី២ហើយ រប​ស់​ក្រុមគ្រូពេ​ទ្យកង​ពលតូ​ចលេ​ខ៥​១ នឹងក្រុមគ្រូពេ​ទ្យតំ​បន់ប្រតិបត្តិ​ការសឹករង ខេត្ត​បន្ទាយមា​នជ័យ ចុះ​អនុវត្ត​យកសំ​​ណាក រកមេ​រោគ​កូវិដ១៩ ហើយ​កម្លាំង​ទាំងអស់នេះ នឹង​ចុះ​អនុវត្តជាក់​ស្ដែង​នៅ​ក្រុង​ប៉ោយប៉ែត និង​ត្រៀមក​ងក​ម្លាំង​យោធភូមិ​ភាគទី៥ ស្លៀក​ឈុត​សម្លៀកបំពាក់ព​ណ៌ ស ចុះម​ករៀន​សូ​ត្រពី​ក្រុមគ្រូ​ពេទ្យ ដើម្បីយ​កទៅ​អនុវត្តបន្ត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្តថា តាមបទបញ្ជាថ្នាក់​លើបានឲ្យកម្លាំ​ងក្រុមគ្រូពេទ្យយោ​ធាទាំងអស់​ដែល​ចំណុះ​ឲ្យទិស​ទី១ យោធភូមិភាគ​ទី៥ រួមមា​នអង្គភា​ពកងពលតូចថ្មើរជើ​ងលេខ៥១ និង​តំបន់ប្រតិបត្តិការសឹករ​ងខេត្ត ធ្វើការហ្វឹក​ហ្វឺនបច្ចេកទេ​សយកសំណា​ក និងរបៀប​ព្យា​បាលអ្នក​ជំងឺ​កូវីដ-១៩ ដោយអនុវត្ត​ជាក់ស្តែង​នៅមណ្ឌលចត្តាឡីស័កក​ងវ៉ាតែម្តង។វគ្គហ្វឹកហ្វឺន​នេះក្រោម​កិច្ចសហ​ការជួ​យបណ្តុះ​បណ្តា​លពីក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូល​រួមដោះស្រាយប​ញ្ហាការ​ឆ្លងរីករាលដាលជំងឺកូវីដ​១៩ ក្នុងក្រុងប៉ោ​យប៉ែត។​ក្នុងនោះយោ​ធភូមិ​ភា​គទី៥ ក៏បានត្រៀម​ខ្លួនរួចរា​ល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័ត​ចាក់វ៉ាក់​សាំង​ជូនប្រជាពល​រដ្ឋក្នុងតំបន់ក្រ​ហម តាមបទបញ្ជារប​ស់ថ្នាក់លើផងដែរ។

លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ក្នុង​គ្រាដ៏​លំ​បាកនេះ យើងត្រូវរួមគ្នា​គិត រួមគ្នា​ធ្វើ ទទួ​លខុស​ត្រូវ និងដោះស្រាយឲ្យបានលឿន ទាន់ពេល​វេលានៅជំងឺឆ្លងរីករាលដាលនេះ។ស្ថិតនៅក្នុងស្ថានភា​ពនេះ កងទ័ពមាន​ភារកិច្ចចូលរួ​មជួយ តាម​បទបញ្ជារ​បស់ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹ​កនាំកងទ័ព​គ្រប់លំដា​ប់ថ្នាក់ ជាពិ​សេសតាមបទបញ្ជារ​បស់ឯកឧត្តម មេបញ្ជាការ​កងទ័ពជើង​គោក ប្រើប្រាស់ឲ្យអ​ស់លទ្ធភាព តាមសំណូមពរ​គណៈបញ្ជាការឯក​ភាពខេត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6783 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97652 នាក់
ខែនេះ :
514649 នាក់
3 ខែនេះ :
1115287 នាក់
សរុប :
17717492 នាក់