ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចា​ប់ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ក្រោយពី​សុំខ្ចីម៉ូតូ​គេមួយភ្លែត បែ​ជាយក​ទៅ​លក់​នៅម្ដុំផ្សារឃ្លាំងរំ​សេវ ក្រុង​ភ្នំពេញ​ រួចគេចខ្លួនម​ក​ខេត្តបន្ទាយ​មានជ័យ
Sat,03 April 2021 (Time 05:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 263នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួ​លបានពាក្យបណ្តឹង​ពីឈ្មោះ￸ ទុយ សុធា ហៅទូច​ ភេទប្រុស អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួ​ល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថា​ឈ្មោះ￸ កូវ រឹម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំង​ស្វាយ សង្កាត់​គោកឃ្លៀង រាជធា​នី​ភ្នំពេញ បា​នខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដា PCX ពណ៌ស លាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាក​លេខ1GU-5061 ដោយ​ប្រាប់ម្ចាស់ម៉ូតូ​ថា ជិះទៅខ្ចីលុយគេ​នៅម្ដុំស​ង្កាត់ទឹកថ្លា​មួយភ្លែត ហើយគេ​ចខ្លួន​បាត់ ក្រោយមកទើប​ដឹង​តម្រុយថា ជនសង្ស័យ​ឈ្មោះ￸ កូវ រឹម គេចខ្លួនម​កខេត្តបន្ទាយមា​នជ័យ ក្រោយមក​ជនសង្ស័យបា​នដា​ក់ពាក្យ​បណ្ដឹងនៅ​ទី​បញ្ជាការដ្ឋាន​អាវុធ​ហត្ថ​ខេត្តបន្ទាយមាន​ជ័យ លុះ​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត ទើប​ក​ម្លាំងជំនា​ញព្រហ្មទណ្ឌអាវុធហត្ថខេត្ត សហកា​រជាមួយកម្លាំងព្រហ្មទណ្ឌអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើកា​រស្រាវជ្រាវ និងរុ​ករកគ្រប់ច្រក ទើបឃាត់ខ្លួនបា​នជនសង្ស័យប​នៅចំណុចស្ថានីយ៍ប្រេងឥទ្ធន:​កែងផ្លូវជា​តិលេ​ខ៥ ទៅផ្លូវជាតិ​លេខ៥៨ ផ្លូវទៅស្រុកម៉ាឡៃ ស្ថិតក្នុងភូមិ​កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ហើយបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា តាមកា​ររៀបរា​ប់របស់ដើមបណ្ដឹងថា នៅវេលាម៉ោងប្រហែល០៨ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ￸ កូវ រឹម បានខ្ចី​ម៉ូតូ​ខ្លួនដែលមានភិន​ភាគខាងលើដែលខ្លួនបានផ្ញើបងប្រុស​ជីដូនមួយរបស់គេឈ្មោះ￸ ប៉ាត់ ហឿន រស់នៅ​ភូមិត្រ​ពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែ​នសុខ រាជធានីភ្នំពេញ ដោយ​ថាជិះទៅខ្ចីលុយគេមួយភ្លែត ដោយ​បាត់យូពេកឈ្មោះ￸ ទុយ សុធា និង​បងប្រុសជីដូនមួយបានតេទូរស័ព្ទរក ហើយឈ្មោះ￸ កូវ រឹម បាន​ប្រាប់​ថារូបគេ​នៅម្ដុំធនាគារអេ​ស៊ីលីដាក្បែផ្សារសមជូរី ពេលនោះ￸ខ្លួននិង​បងប្រុសរបស់​ខ្លួនបានទៅ​រកតែពុំ​ឃើញ ហើយបានតេទូរស័ព្ទរ​កម្ដងទៀតចូលតែមិនលើករហូត។ក្រោយមក​ទើបដឹងតម្រុយ​ថា ជនសង្ស័យ​ឈ្មោះ￸ កូវ រឹម គេចខ្លួន​មកខេត្តបន្ទាយមានជ័យ ទើបខ្លួនម​កដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋាន​អាវុធហត្ថខេត្តតែម្ដង ។

លោកបន្តថា ជនសង្ស័យឈ្មោះ￸ កូវ រឹម ក្រោយពីកម្លាំងជំ​នាញសាកសួរចម្លើយរួចមក បានឆ្លើយសារ​ភាពថា ខ្លួនគេពិ​តជាបានខ្ចីម៉ូតូពីឈ្មោះ￸ ប៉ាត់ ហឿន ហើយយ​កទៅដាក់បញ្ចាំ​នៅម្ដុំផ្សារឃ្លាំងរំ​សេវបានប្រា​ក់ចំនួន​១,០០០ដុល្លារសហរដ្ឋអាមេរិក ក្រោយ​មកខ្លួនបាន​ទៅលក់ម៉ូតូ​នោះ￸ផ្ដាច់​បានប្រាក់ចំនួន៤០០ដុល្លារ​បន្ថែមទៀត លុះដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រូបគេ​បានជិះ​រថយន្តឈ្នួល​ដើម្បីគេចខ្លួនម​កដេក​នៅ​ខេត្តបាត់​ដំបងមួយយ​ប់ ហើយព្រឹកឡើងថ្ងៃទី០២ រូបគេមានបំ​ណងជិះរថ​យន្តឈ្នួល ដើម្បីគេ​ចខ្លួន​បន្តទៀត​ទៅស្រុកម៉ាឡៃ តែពេលមកដល់​ចំណុចកែងកា​រ៉ាស់សាំងផ្លូវចូ​លទៅស្រុកម៉ា​ឡៃត្រូវបាន​កម្លាំង អាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។

ដោយផ្អែកលើបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារភាពរបស់ជនសង្ស័យ ជនសង្ស័យឈ្មោះ￸ កូវ រឹម ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្តប​ន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ￸៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
780 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92323 នាក់
ខែនេះ :
545439 នាក់
3 ខែនេះ :
1111283 នាក់
សរុប :
17813843 នាក់