ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់​បានស្លាប់​យ៉ាង​អាណោច​អធម៌ ក្រោយ​ពីចុះឆក់ត្រី បណ្ដាល​ឲ្យឆក់ខ្លួនឯងស្លាប់
Fri,30 April 2021 (Time 04:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 314នាក់)


រាជធានីភ្នំពេញ៖​បុរសម្នាក់ដោយសារ​តែជីវភា​ពខ្វះខាត ឆ្លៀតពេលទៅ​ដើរ​រកឆក់ត្រី ពេលយប់​ដើម្បីជី​វិត តែដោ​យអកុស​លត្រូវឆក់​ស្លាប់ នៅនឹងកន្លែងចោលប្រពន្ធនិងកូននៅក្នុងផ្ទៃទើប​តែ៧ខែ ទាំងមិន​ទាន់បានឃើញ​មុខកូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចជិតវត្តអង់មេត្រី នៅ​តាម​បណ្តោយផ្លូវបេតុង ស្ថិតនៅ​ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មក​រោងចក្រ មានស្រុកកំណើ​តនៅ​ភូមិរំចេក ឃុំតា​ប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នា​ក់នៅបន្ទប់​ជួលនៅ​ក្នុង​សង្កាត់ដង្កោ រាជធានីភ្នំពេញ ឯប្រពន្ធមានឈ្មោះ ប្រាក់ ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ​បន្ទប់ជួល​ជាមួយប្តី។

បើតាម​ប្រពន្ធជនរងគ្រោះបាន​ឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២​០២១ ដោយប្តីបានប្រាប់ថា មិនបាច់នៅចាំមើលផ្លូវគាត់ទេ គាត់ចេញទៅ​រកត្រីហើយ ដើម្បីយក​មកទុក​ធ្វើរម្ហូបប្រចាំ​ថ្ងៃ រួច​ឲ្យប្រពន្ធសំរាក​ទៅ លុះមកដល់​ម៉ោងវេលាខាងលើ ប្រពន្ធឆ្ងល់ចេះ​តែមិន​ឃើញ​ប្តីមកវិញ ក៏បា​នតេទៅ​បងថ្លៃឲ្យ​ដើររក ស្រាប់​តែឃើញប្រទះឃើញដេ​កស្លាប់នៅក្នុងវាលស្រែ រួចបា​នរាយការណ៍ ទៅ​សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ​។

សមត្ថកិច្ចជំនាញដែល​បានចុះទៅធ្វើកុសល្យវិច្ច័យ បានបញ្ជាក់ថា សពបុរ​សស្លាប់ ដោយសារ​តែឆក់​ខ្សែភ្លើង រួច​បាន​ធ្វើកំណ​ត់ហេតុ ប្រគល់​សពឲ្យទៅក្រុមគ្រួសារ យកទៅបូ​ជានៅវ​ត្តឬស្សីសាញ់តា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813264 នាក់