ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន
Fri,30 April 2021 (Time 04:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 311នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី​ ឈាន រដ្ឋលេខាធិ​ការក្រសួង​កាពារជាតិ និងជាប្រធា​នក្រុមការងាររា​ជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានដឹក​នាំក្រុម​ការងារចុះ​សំណេះសំណា​ល និងសួរសុខទុក្ខដល់​បងប្អូនអាជីវករ ដែលលក់ដូរ​នៅតាមផ្សារ​ប៉ៃលិន។

ក្នុងការចុះសួរសុខ​ទុក្ខនេះដែរ ឯកឧត្ដមបានណែ​នាំដល់បងប្អូនប្រ​ជាពលរដ្ឋ ពិ​សេសអា​ជីវករនៅ​តាមផ្សារនានាទាំងអ​ស់ត្រូវចូលរួមពាក់​ម៉ាស់ជាប់ជា​ប្រចាំរក្សាគម្លាត ព្រោះទីផ្សារ​មានមនុស្ស​ច្រើនដូចនេះ​ហើយ យើងត្រូវតែចូលរួមទាំងអស់គ្នាដោយ អនុវត្តតាមវិធានការ«៣ការពារ និង៣កុំ »និង២ចូលរួមរបស់ប្រមុខរដ្ឋាភិ​បាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាម​ការណែនាំរបស់​ក្រសួ​ងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ការីករាលដាល នៃជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នាក្នុងនាមឯកឧត្ដ​មជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏​សូមសំណូ​មពរដល់ក្រុម​ការងារថ្នាក់មូលដ្ឋាន ពិសេសនៅតាម​ភូមិឃាតមាន​ប្រជាពលរដ្ឋយើង បើមានការខ្វះខាត​ស្បៀងសូមរា​យការណ៍មកជា​បន្ទាន់ ព្រោះគោលការរបស់រាជរដ្ឋាភិបាលយើង មិនឲ្យពលរដ្ឋណាម្នាក់ខ្វះខាតស្បៀង​ដោយ​យើងមិនបានដឹងឡើយ។

ម្យ៉ាងទៀតបើមា​នជនចំណូលថ្មីមកពីខេត្តផ្សេង ក៏ត្រូវរាយការណ៍​ជូនអាជ្ញាធរឲ្យមកសួរ​នាំ ដើម្បី​ចាត់​ចែងយកគាត់ទៅធ្វើចត្តាឡីស័ក បើគាត់មកពីតំបន់​មានហានីភ័យធ្វើដូច​នេះ ដើម្បីការ​ពារមេរោគកូវី​ដ១៩ ចូលក្នុងសហគមន៍យើង។ក្នុងការការពា​រទប់ស្កាត់ការឆ្លង​រាលដាលនៃ​មេរោគកូវីដ19, យើងអាចឆ្លងផុតពីគ្រោះចង្រៃនៃមេរោគ covid-19 គឺផ្ដើមចេញពីប​ងប្អូនប្រជាពល​រដ្ឋទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
889 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92432 នាក់
ខែនេះ :
545548 នាក់
3 ខែនេះ :
1111392 នាក់
សរុប :
17813952 នាក់