ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបា​ល​ខេត្តបន្ទា​យមានជ័យ អំ​ពាវនាវដល់អ្នកធ្លា​ប់បាន​ប្រាស្រ័យទា​ក់ទងដោ​យផ្ទាល់ និង​ប្រយោ​ល ​ជា​មួយអ្នកវិជ្ជ​មានកូវីដ-១៩ ​ទាំង​២​៤​៤នា​ក់ ត្រូវរា​យការណ៍​មក​អាជ្ញា​ធរមូលដ្ឋានជា​បន្ទាន់
Fri,30 April 2021 (Time 01:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបា​នលទ្ធផល​នៃការវិភាគ​វត្ថុសំណាក​ដោយរ​កឃើញ​អ្នកវិជ្ជ​មាន​ជំងឺកូវីដ-១៩ រហូតដល់​២៤៤នាក់សម្រាប់នៅ​ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ជាករណី​ឆ្លង​នៅក្នុងស​ហគមន៍មកនោះ នៅថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​ចេញ​សេចក្តីប្រ​កាសព័ត៌មានជាផ្លូវកា​រនូវរាយនាម​អ្នកវិជ្ជមាន និងអំពាវនាវអ្នកដែ​លធ្លាប់បា​នប្រា​ស្រ័យ​ទាក់ទងដោយផ្ទាល់ និង​ដោយប្រយោល ជាមួយ​អ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយកា​រណ៍ម​ក​អាជ្ញា​ធរមូ​លដ្ឋានជាបន្ទាន់ និងប្រញ៉ា​ប់រួសរាន់ទៅ ផ្តល់​វត្ថុ​សំណា​ក​ដើម្បីវិភា​គរកវីរុសកូវីដ-១៩ នៅ​ទី​តាំ​ងដែល​អាជ្ញាធរមូលដ្ឋា​នបានរៀបចំនៅរៀងរា​ល់ម៉ោង ធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយ​ត្រូវធ្វើចត្តាឡីស័ក​នៅលំនៅ​ឋានរបស់ខ្លួនឲ្យ​បានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុ​ងសម្រាប់​អ្នក​ធ្វើចត្តា​ឡីស័ករយៈពេល​១៤ថ្ងៃ។

ដើម្បី​ទប់ស្កាត់កា​រឆ្លងរាលដាលនៃជំងឺកូវីដ-១៩​បន្ថែមទៀត រដ្ឋបាលខេត្ត ស្នើឲ្យអ្នក​ពាក់ព័ន្ធដ​ទៃទៀត ត្រូវ​តាមដាន​សុខភា​ពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិ​និត្យកម្ដៅយ៉ាង​តិច២ដងក្នុងមួយថ្ងៃ ត្រូវស​ម្រាក​នៅផ្ទះបន្ទប់ដាច់​តែឯ​ង និងត្រូវថែរក្សាអនា​ម័យខ្លួនជានិច្ច ជាមួយគ្នា​នោះបងប្អូនប្រជា​ពលរដ្ឋ និង​សាធារណៈជ​នទាំងអស់ត្រូវអនុវត្តនូវកាត​ព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិ​ភាព​ឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើកពី៣៧អង្សាសេ ក្អក កណ្ដា​ស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម... ។ល។ ត្រូវប្រញ៉ាប់​ទំនាក់ទំនង​ទៅក្រុម​ឆ្លើយតបបន្ទាន់ នៅមន្ទីរសុខា​ភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬមណ្ឌ​ល​សុខ​ភាពឃុំ សង្កាត់​តាមរយៈទូរស័ព្ទ​លេខ០១២ ៧២៤០៤២ / ០១២ ៩៤៨ ៧៧៩។ជាងនេះ​ទៅទៀត​ត្រូវបន្តចូលរួមអ​នុវត្តតាមវិធានការ "៣ការពារ និងកុំ” ជាដាច់ខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813360 នាក់