ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសា​រគ្រូបង្រៀន០២នាក់ ដែលរង​គ្រោះ​ដោយសារអគ្គីភ័យឆាបឆេះផ្ទះ នៅ​សង្កាត់បឹងកុក
Thu,29 April 2021 (Time 05:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


ខេត្តកំពង់ចាម៖គ្រួសា​រគ្រូបង្រៀន​០២នាក់(ម្នាក់ចូល​និវត្តន៍) រស់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុង​កំព​ង់ចាម ត្រូវអគ្គីភ័យ​ឆាបឆេះផ្ទះកាលពីវេលា​ម៉ោង៣រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយ​សា​រតែឆ្លងចរន្តអគ្គិសនី ដែលផ្តើមឆេះពីផ្ទះគ្រូបង្រៀន១ខ្នងទំហំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ដែលពុំ​មានអ្នក​ស្នាក់នៅ រួចក៏ឆេះរាលមក​ផ្ទះគ្រូបង្រៀនចូលនិវត្តន៍ ១ខ្នងទៀត ទំហំ ៩ម៉ែត្រ គុណ១៦ ម៉ែត្រ ស្ថិតនៅ​ជាប់គ្នានោះ បានការ​​យកចិត្តដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ​ភិ​បាលខេត្តកំពង់ចាម និង​​ជាប្រធានគណៈកម្មាធិការសា​ខាកាក​បាទក្រហមកម្ពុជាខេត្ត ក្នុងនោះក៏​មាន​ការ​ចូលរួម​ពីអាជ្ញាធ​រមូលដ្ឋាន និងដោយ​មានការ​និមន្តចូល​រួមពីព្រះមន្ត្រី​សង្ឃ នៃសាលាគណ​ខេត្តដឹកនាំ​ដោយព្រះ​សី​លសំ​វរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណ​ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បាន​និមន្ត និងអញ្ជើញចុះ​សួរសុខទុក្ខ និងនាំយកអំណោ​យមនុស្សធម៌​ផ្តល់ជូន ដើម្បី​កាត់​បន្ថយ​ការ​ខ្វះខាតមួយ​គ្រា។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមសម្តែង​ការសោកស្តាយ​ជាពន់​ពេក ជាមួយក្រុមគ្រួសា​ររងគ្រោះ ចំពោះឧប្បត្តិហេ​តុ មិននឹកស្មានដល់នេះ ដែលបាន​បំផ្លាញលំ​នៅដ្ឋាន និងទ្រព្យសម្បត្តិអស់គ្មាន​សល់ និងបានពាំនាំនូ​វប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអា​ណិតអា​សូរបំផុត ពីសំណាក់ ឯកឧត្តម ​ហ៊ុន ណេង ប្រធានកិត្តិ​យសសាខា ពិសេស សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរប​ស់បង ប្អូន​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំ​ងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិ​នប្រកាន់វណ្ណៈ ជាតិសា​សន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើ​យតែងបា​នចាត់តំណាង នាំយកជំនួយសង្រ្គោះ​បន្ទាន់ ជួយសម្រាលទុក្ខលំ​បាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាម​ទិស​ស្លោក «កាកបាទក្រហមកម្ពុជា មា​នគ្រប់ទីកន្លែង ​សម្រាប់គ្រប់ៗគ្នា ដោ​យមិនទុកនរណាម្នាក់ចោល » ។
ជាងនេះទៅទៀត​ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹក បងប្អូនប្រជាព​លរដ្ឋទាំងអស់ ពិសេស ទារក កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចាស់ ដែលមានហានិភ័យខ្ពស់ សូមលើក​កំពស់​ការ​ថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវ​ប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយ​កចិត្តទុក​ដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជា​ប្រចាំ ដោយត្រូវអនុវត្តឱ្យបា​នខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជ​រដ្ឋាភិបាលកម្ពុជា គឺ«៣កុំ ៣ការពារ » ដើម្បីជៀស​អោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់​ជូនទាំង២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត(មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ៨, សម្ភារ ផ្ទះបាយ ១សម្រាប់ ព្រមទាំងថវិកា ចំនួន ១,០០០,០០០ រៀល។ ជាមួយនេះ អនុសាខាក្រុង ក៏បានផ្តល់ជូន ក្នុង ១គ្រួសារ នូវ ថវិកា ចំនួន ២០០,០០០រៀល។ដោយ​ឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត និង សាលាគណខេត្ត ក៏បានផ្តល់ទានបន្ថែម ដល់គ្រួសា​ររងគ្រោះ​ទាំង២គ្រួសារ មាន អង្ករ ៧៥០គក្រ, មី ៣កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ , ទឹកសុទ្ធ ២កេស ,សម្ភារផ្ទះបាយ ៦សម្រាប់ និងបច្ច័យចំនួន ៨១០,០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2709 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101143 នាក់
ខែនេះ :
552310 នាក់
3 ខែនេះ :
1130044 នាក់
សរុប :
17811852 នាក់