ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរង​ខេត្តព្រះសីហនុ ទទួលអំ​ណោ​យមនុស្សធម៌ពីក្រុមហ៊ុន ​ជីនប៉ី គ្រុប សម្រាប់បំ​រើឱ្យវិ​ធានកា​រប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និងគ្រប់​គ្រងជំ​ងឺកូវីដ-១៩
Wed,28 April 2021 (Time 08:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តព្រះសីហនុ៖​លោកស្រី ហៀក ហ៊ីមុល្លី ​អភិបាលរងខេត្តព្រះសីហនុ តំ​ណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅ​រសៀលថ្ងៃទី២៨ ខែមេសា​ ឆ្នាំ​២០២១​ អញ្ជើញ​ទទួលអំ​ណោយមានដូចជា​ម៉ាស ចំនួន២៨.០០០ម៉ាស មី១៣០កេស អាល់កុល៤០កាន ត្រីខ ៤០កេស និងថ្នាំចិន៤០០ប្រអប់ ដើម្បីឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ​ ពីក្រុមហ៊ុន ជីនប៉ី គ្រុបសម្រាប់បំរើឱ្យវិធានការ​ប្រយុទ្ធប្រ​ឆាំង​ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ស​ហមគមន៍ ២០កុម្ភ: ដែលកំពុងរាត ត្បាតនៅ​ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាល​រងខេត្តព្រះសីហនុ មានប្រសាសន៍​ថ្លែង​គុណចំ​ពោះ​ក្រុមហ៊ុន ជីនប៉ី គ្រុប ដែលបាននាំ​យកអំណោ​យមនុស្សធម៌​ឧបត្ថម្ភជូនដល់រដ្ឋ​បាល​ខេត្តព្រះ​សីហនុ ដែ​លកំពុងត្រូវការចាំបាច់ នេះជាសកម្មភា​ពនៃការចែករំលែក ដើម្បី​បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ នៅខេត្តព្រះសីហនុ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លង​រាតត្បាត​ធ្ងន់ធ្ងរក្នុងសហ​គមន៍នៅមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទា​រឱ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និងវិស័​យឯកជនចូលរួមទាំ​ងអស់គ្នា ពិសេ​សមានការចូលរួមពីប្រជាព​លរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ក្រុង កុំ​ឱ្យមា​នជំងឺកូវីដ-១៩​ ចម្លងចូលសហ​គមន៍បន្តទៀត ម្យ៉ាងទៀតអំណោយ និងទាំងនេះ​សម្រាប់​ប្រើប្រាស់ក្នុង​វិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ​ដែលកំពុងរាតត្បាតក្នុងក្រុងព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
344 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103716 នាក់
ខែនេះ :
552598 នាក់
3 ខែនេះ :
1163139 នាក់
សរុប :
17805535 នាក់