ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុវជនម្នាក់ ​ត្រូវ​សមត្ថកិច្ចចាប់វាយខ្នោះ ប​ន្ទាប់ពីវាយបំបែក​សោរផ្ទះ ចូល​លួចទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស
Wed,28 April 2021 (Time 07:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 345នាក់)


ខេត្តតាកែវ៖ក្រោយពីទទួ​លបានព័ត៌​មានថា ​មា​នករណី​យុវជ​ន​ម្នាក់​បាន​វាយ​បំបែក​សោរផ្ទះ​ប្រជា​ព​ល​រ​ដ្ឋចូល​លួចទ្រព្យ​សម្បត្តិមាន​ស្ថានទម្ងន់​ទោស​កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចន្លោះម៉ោង ១០​ទៅ១១ព្រឹក នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាន​នគរបាលស្រុកព្រៃកប្បាស បានដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបាលព្រៃផ្តៅ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់​​បានជនសង្ស័យឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​ព្រៃផ្តៅ​ជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។

ទ្រព្យសម្បត្តិដែលត្រូ​វបានជនសង្ស័យ​ចូលទៅលួចនោះរួមមាន៖
-ខ្សែកមាសទម្ងន់​៤ជីមួយខ្សែ
-ខ្សែដៃមាសទម្ងន់​៤ជីមួយខែ្ស
-ចិញ្ចៀនមាសទ​ម្ងន់២ជីមួយវង់ និងប្រាក់ចំនួន១​០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកអធិ​ការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុ​តា​ងត្រូវបាន​ប្រគល់ឱ្យម្ចាស់ដើមវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
440 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103812 នាក់
ខែនេះ :
552694 នាក់
3 ខែនេះ :
1163235 នាក់
សរុប :
17805631 នាក់