ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សា​ខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលសម្ភារៈសម្រាប់ការ​ពារជំ​ងឺកូវីដ-១៩ និងថវិកា ពី​ក្រុម​ហ៊ុន ឌីវេឡុបភើរ អេសអិមលែន ឯ.ក
Tue,27 April 2021 (Time 09:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តកណ្តាល៖លោក នូវប៉េង ច័ន្ទតារា តំណា​ងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង​ជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅ​រសៀថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជួ​បសំណេះសំណាល និងទទួ​លអំណោយ​ពីលោក អាន មករា តំណាងក្រុមហ៊ុន ឌីវេឡុប​ភើរ អេសអិមលែន ឯ.ក នូវម៉ាស់ ២៥០០០ម៉ាស់ ទឹកសុទ្ធ៥០កេ​ស និងថវិកា៤លានរៀល ដើម្បីចូលរួមចំណែកទ្រទ្រង់​ដល់សកម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ពិសេ​សក្នុង​ខួប​លើ​កទី១៥៨ ទិវាពិ​ភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ "ទាំងអស់គ្នារួមគ្នាជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភា​ពធន់របស់សង្គមជាតិ"។

នាឱកាសនោះលោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ក្នុងនាមឯ​កឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល និង​ជាប្រ​ធានគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណ​រគុណចំពោះ​ក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមកែន ឯ.ក ដែលបានបរិច្ចាគនូវសម្ភារៈ និងថវិកា ជួយ​ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា និង​យកចិត្ត​ទុកដាក់បំ​ផុតក្នុង​ការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដ​ល់ប្រជាព​លរដ្ឋរង​គ្រោះ​ដោយគ្មានការ​រើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬ​និន្នាការនយោបាយអ្វីឡើយ ស្រប​តាមគោ​លការណ៍ទាំងគ្រឹះទាំង៧ប្រការ​របស់ចលនាអន្តរជាតិនៃកាកបាទក្រហម។

លោកបញ្ជាក់ថា អំណោ​យជាគ្រឿងឧបភោ​គបរិភោគ សម្ភារៈ​ប្រើប្រាស់សម្រាប់ការពារមេរោគកូវីដ-១៩ និងថវិកា ដែលក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមលែន ឯ.ក បានផ្ដល់ជូននៅពេលនេះ គឺពិតជា​មាន​តម្លៃ នឹងឆ្លើយត​បបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូចជាទូទាំងប្រទេសកម្ពុជា ពិ​សេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំប​ន់ដែលត្រូវបានបិទខ្ទប់ ដោយមិន​អនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយ​ទៅផ្ទះមួយ ឬពីភូមិមួ​យទៅភូមិមួយ​ឡើយ ដូច្នេះអំណោ​យទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈ​មទៅនឹងការខ្វះស្បៀងអាហារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
380 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103752 នាក់
ខែនេះ :
552634 នាក់
3 ខែនេះ :
1163175 នាក់
សរុប :
17805571 នាក់