ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនដៃ​ដល់ម្នាក់ ត្រូវ​សមត្ថកិច្ចចាប់ឃាត់​ខ្លួន បន្ទាប់ពី​យកកាំ​បិតខ្វែវ​កាប់ទៅ​លើ​ព្រះ​ចៅអធិ​ការវត្តប​ក្សី​ចាំក្រុង បណ្តាលឱ្យរ​ងរបួស​ធ្ងន់ បញ្ជូន​ទៅ​ស​ង្គ្រោះនៅឯមន្ទីពេទ្យ
Tue,27 April 2021 (Time 08:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តពោធិ៍សាត់៖ព្រះចៅអធិការវត្តបក្សី​ចាំក្រុង ត្រូវបា​នជនដៃដល់​កាប់មួយកាំ​បិតខ្វែវ ចំក្រោមមាត់ និង​ដើមដៃ​ខាងស្តាំ ​បណ្ដាលឱ្យរបួស​ធ្ងន់ បញ្ជូន​ទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរ​ពេទ្យបង្អែក​ស្រុកភ្នំក្រ​វាញ កាលពីយប់ថ្ងៃទី២៦ ខែមេ​​សា ឆ្នាំ២០២១ នៅចំណុចវត្ត​បក្សីចាំ​ក្រុង ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសារតែ​រឿងគំនុំ។

ករណីហិង្សាមានស្ថានទម្ងន់ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឆេង ឆាយ អាយុ៣៨ឆ្នាំ មុខរបរមិន​ពិតប្រាកដ បានយកកាំ​បិតខ្វែវ កាប់ទៅលើព្រះ​តេជគុណព្រះនាម ទេព ​អូច ព្រះជន៥៤វស្សា ជា​ព្រះ​ចៅអធិការវត្តបក្សីចាំក្រុងចំនួន​មួយកាំបិត ចំក្រោមមាត់ និងដើមដៃខាងស្តាំ បណ្ដាលឱ្យ​របួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ក្រោយធ្វើសកម្មភាព ជន​សង្ស័យ​បានរត់គេចខ្លួនបាត់ស្រមោល។លុះវេលា​ម៉ោង០៨និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្លាំងមូល​ដ្ឋានអាវុធហត្ថស្រុក សហការ​ជាមួយកម្លាំងនគរបាលស្រុក បានចុះប្រតិ​បត្តិការស្រាវជ្រាវ និងឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងកាំ​បិត​ខ្វែវចំនួន១ដើម។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង ត្រូវបាន​ឃាត់ខ្លួននៅអធិ​ការដ្ឋាននគរ​បាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំ​បូងខេត្តពោធិ៍​សាត់បន្តនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4318 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158657 នាក់
ខែនេះ :
554383 នាក់
3 ខែនេះ :
1171628 នាក់
សរុប :
17804514 នាក់