ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេច​ផ្អាកអា​ជីវកម្ម​​កាស៊ីណូ​​ទាំងអ​ស់ជា​បណ្តោ​អាសន្ន ចាប់​ពីពេល​នេះរហូតដល់​មា​នការ​ជូនដំណឹងជាថ្មី
Tue,27 April 2021 (Time 06:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 358នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពី​ចេញសេ​ចក្តីស​ម្រេច​លេខ១១៤/២១ ចុះថ្ងៃទី២៧ ខែមេ​សា ឆ្នាំ២០២១ របស់​រដ្ឋបាលខេត្តបន្ទាយមាន​ជ័យ ស្តីពីការផ្អាកអា​ជីវកម្មកា​ស៊ីណូ​ដែល​មានអនុ​ស្សារ​ណៈ ជាមួយ​ក្រសួង​សុខាភិបា​ល ជាប​ណ្តោះអាសន្ន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយ​មានជ័​យនោះ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបា​លខេត្ត ​លោកឧត្តម​សេនីយ៍ទោ សិទ្ធ ឡោះ ស្នង​ការ នៃស្នង​ការដ្ឋាន​នគរបា​ល​ខេត្ត លោក​ឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការ​កងរា​ជអាវុធហត្ថ​ខេត្ត លោក​ឧត្តម​សេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិសទី១ ខេត្តបន្ទាយ​មានជ័យ និង​ប្រធាន​អង្គភាព​ពាក់​ព័ន្ធមួយ​ចំនួន​ទៀត​ បាន​អញ្ជើញបើ​កកិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បីចាត់​វិធានការ អនុវត្ត​នូវ​សេចក្តីនេះ ឲ្យមា​នប្រ​សិទ្ធ​ភាពខ្ពស់។

​ក្នុងសេចក្តីសម្រេច៣​ប្រការរួមមាន៖
ប្រការ១ ត្រូវបានបិទអាជី​វកម្មកាស៊ីណូដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិ​សាស្ត្រខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដ​ល់មានការជូនដំណឹងជាថ្មី ។
​ប្រការ២ បទប្បញ្ញត្តិទាំងឡា​យណា ដែលមានខ្លឹមសារផ្ទុយនឹង​សេចក្តីសម្រេចនេះ ត្រូវទុក​ជានិរាករណ៍ ។
ប្រការ៣ នាយ​ករដ្ឋបា​លសាលាខេត្ត ប្រធា​នមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេ​ត្ត មេបញ្ជាការកង​រាជអាវុធហត្ថខេត្ត មេបញ្ជាកា​រតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ​អង្គភា​ពជំ​នាញពាក់ព័ន្ធ អភិបា​ល​នៃគណៈអភិបាលក្រុង ស្រុក ត្រូវទទួល​បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេ​ខានេះតទៅ ។​

សូបបញ្ជាក់​ផងដែរថា ក្រោយពី​បញ្ចប់នៃកិច្ច​ប្រជុំ ឯកឧត្តមអភិ​បាលខេត្ត បានដឹ​កនាំប្រធានអង្គភាព​ពាក់ព័ន្ធទាំ​ងអស់​អញ្ជើញចុះពិនិត្យ​ក្រុមគ្រូពេទ្យ ​ដែលកំពុងយក​សំណាក​បន្ថែមទៀត​លើបុគ្គល​ដែលសង្ស័យ​មាន​ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តក្រុងប៉ោ​យប៉ែតផងដែរ។

ក្នុងនោះដែ​រឯកឧត្តមអភិ​បាលខេត្ត នៅតែបន្តអំ​ពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សារអនា​ម័យ រក្សាកម្លាត កុំព្យាយាមជួបជុំគ្នា ត្រូវពាក់ម៉ាស បាញ់អាកុលឲ្យបានញឹកញាប់ ពិសេសត្រូវអនុវ​ត្តតាម​ការណែនាំរបស់ក្រសួងសុខាភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ«៣កុំ​ និង៣ការពារ​ឲ្យបាន​ខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805426 នាក់