ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចផ្អាក​ជាបណ្ដោះ​អាសន្ន នូវស​កម្មភាព​ការធ្វើចរាចរណ៍​ឆ្ល​ងកាត់​ផ្លូវ ក្នុងភូមិសាស្ត្រក្រុងប៉ោយ​ប៉ែត ចាប់ពីម៉ោង២០យប់ ដល់ម៉ោង៥ព្រឹក
Mon,26 April 2021 (Time 07:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 358នាក់)


ខេត្ត​បន្ទាយមានជ័យ៖ដើម្បី​ទប់ស្កាត់កុំ​ឲ្យឆ្លងរីករាលដា​លនៃជំងឺកូវីដ-១៩ ទៅកា​ន់តំបន់ផ្សេងៗ​ទៀ​ត​នោះ រដ្ឋបា​លខេត្ត​បន្ទាយមានជ័យ​ សម្រេចផ្អាក​ជា​ប​ណ្ដោះអាសន្ន នូវ​សកម្មភាព​ការធ្វើចរាចរ​ណ៍​ឆ្លងកាត់​ផ្លូវក្នុងភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត ចាប់ពីម៉ោង២​០ (ម្ភៃ)យប់ ដល់ម៉ោង៥ (ប្រាំ)ព្រឹក ជាកំ​ហិត ដែល​មាន​ថិរ​វេលាអនុវត្តរយៈ​ពេល​២ (ពីរ) សប្ដាហ៍ ដោយ​គិតចាប់​ពីម៉ោងសូន្យថ្ងៃ​ទី២៦ ខែ​មេ​សា ឆ្នាំ២​០២១ រហូតដ​ល់ថ្ងៃទី​០៩ ខែឧ​សភា ឆ្នាំ២​០២១។

បើតាមសេចក្តីជូន​ដំណឹង​របស់​រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានបញ្ជាក់ថា ​ការដាក់ចេញនូវវិ​ធាន​ការរ​ដ្ឋ​បា​លជា​បណ្ដោះ​អា​សន្ន ដើម្បីទប់​ស្កាត់ការឆ្លង​រាល​ដាលជំងឺកូវីដ-១៩ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែតនេះ លើកលែង​តែចំពោះករណី​ដូចជា៖
១-ការដឹកជញ្ជូនទំ​និញធុនធ្ងន់ពី​ព្រំដែនថៃ មកព្រំ​ដែន​កម្ពុជា និង​ពីព្រំដែនកម្ពុជា ទៅព្រំដែន​ថៃ
២-ការធ្វើដំ​ណើ​រដោយមូល​ហេតុ​សុខ​ភាពបន្ទាន់ និង​មូល​ហេតុចាំបាច់ក្នុងគ្រួសា​រដែល​មាន​លិខិត​បញ្ចាក់ ឬការអ​នុញ្ញាត​ពីអាជ្ញាធរ​មានស​មត្ថកិច្ច​ដែល​នៅជិតបំផុត
៣-ការធ្វើដំ​ណើររប​ស់​បុគ្គលិ​កក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ ​និងឯកជន មន្ត្រីរា​ជការ ក្រុមពន្លត់អគ្គិភ័យ កង​កម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ដើម្បីបំ​ពេញបេ​ស​កកម្មជូន​ស្ថាប័នអង្គ​ភា​ព
៤-ការធ្វើច​រាចររបស់​រថយន្តកុងតឺ​ន៍ រថយន្តសម្រាប់ប​ម្រើឲ្យការ​ដឹកជាទំនិញផ្ត​ត់​កា​រដ្ឋាន​សំណង់ រថ​យន្ត​បាញ់បេតុង រថយន្តដឹ​កជញ្ជូនសំរាម សំណ​ល់រឹង និងសំណលសាស្ត
៥-ការធ្វើដំ​ណើរ​ចាំបាច់ផ្សេងៗទៀត ដែលមាន​ការអនុញ្ញាត​ពីអាជ្ញាធរមា​នសមត្ថកិច្ចផងដែរ។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថា បុគ្គល ឬនីតិបុគ្គល​ទាំងឡាយ​ណា ដែលមិន​អនុវត្តតាមខ្លឹម​សារ​ខាង​លើ នឹ​ងត្រូវទទួល​ទោសដូចមា​នកំណ​ត់ក្នុងច្បាប់​ស្តីពីវិធា​នការទប់​ស្កាត់ការឆ្លងរាល​ដាលនៃ​ជំងឺ​កូវីដ-១៩ និងជំងឺឆ្លងកា​ចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគ​តិយុត្តពា​ក់ព័ន្ធជាធរមាន។

សូមបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋបាល​ខេត្តចេញ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​​នេះភ្លាម អាជ្ញាធរក្រុង​ប៉ោយ​ប៉ែ​ត​បា​ន​ឲ្យក្រុមការងារ​បើក​រថយន្ត​ ដោយ​ប្រើឧ​បករណ៍​បំពងសម្លេង(មេក្រូ) ប្រកាសជូន​ដំណឹង​ដល់ប្រជាព​លរដ្ឋ ស្តីអំពី​ការបិតខ្ទប់ និងកាណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជ​រដ្ឋាភិ​បាល គឺ៣កុំ និង​៣ការពារ នៅ​តាមដងផ្លូវសាធារណៈ និង​នៅតាម​ផ្សារក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែតផងដែរ៕
ព័ត៌មានលំអិតសូមអាន​នូរសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តដែលមានដូវខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4582 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158921 នាក់
ខែនេះ :
554647 នាក់
3 ខែនេះ :
1171892 នាក់
សរុប :
17804778 នាក់