ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណះបញ្ជាការឯកភាព និងអង្គភាព​ពាក់ព័ន្ធក្នុងខេត្ត​បន្ទាយមានជ័យ ចុះត្រួត​ពិនិត្យ ដើម្បីពង្រឹង​តាមគោលដៅ ក្នុង​ភូមិសាស្ត្រក្រុងប៉ោយប៉ែត
Mon,26 April 2021 (Time 07:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 331នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ អបដំ​ណើរ​ដោយកងកម្លាំង​ប្រដាប់អាវុធទាំងបីស្ថាប័ន និងប្រធាន​អង្គភាព​ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២១ បាន​បន្តអ​ញ្ជើញចុះ​ត្រួតពិនិត្យនៅ​តាម​ទីតាំ​ងគ្រូពេទ្យ​យក​សំណាក​លើបុគ្គល​ដែល​ជាប់​សង្ស័យ មានការឆ្លងរី​ករាលដា​លនៃជម្ងឺកូវី​ដ-១៩ ក្នុងភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ដាក់កម្លាំ​ងបិទ​តាមគោល​ដៅ ដើម្បីបិទ​ខ្ទប់គោល​ដៅភូមិ-សង្កាត់ ​និងក្រុង ជាពិ​សេសបិទខ្ទប់​មិនឱ្យ​ប្រ​ជាព​លរដ្ឋចេញ​ពីក្រុង​ប៉ោ​យប៉ែតទៅ​ក្រុង-​ស្រុក ខេត្តផ្សេងទៀត និង​ពលរដ្ឋម​កពីតាមបណ្ដា ក្រុ​ង-ស្រុក នៅបណ្ដា​ខេត្តផ្សេងទៀត​ក៏មិនអនុញ្ញាត​ឱ្យចូលមកក្រុង​ប៉ោយប៉ែតផងដែរ លើកលែង​តែរ​ថយន្ត​ដឹកទំនិញធំៗ​តែប៉ុណ្ណោះ￸។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី បាន​បើកកិច្ចប្រជុំពិ​ភាក្សាមួ​យនៅសា​លាក្រុងប៉ោយប៉ែត ដើម្បីចា​ត់វិធានការ នៃបម្រា​មគោចរណ៍​ក្នុងភូមិ​សាស្ត្រក្រុងប៉ោយ​ប៉ែត ដោយ​បិទចាប់ពីម៉ោង២០ ដល់​ម៉ោង០៥ព្រឹក ទើបឱ្យប្រ​ជាពលរដ្ឋធ្វើចរា​ចរឡើងវិញ ដោ​យគិតចា​ប់ពីយប់​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ​￸តទៅ​រហូតដ​ល់មានការជូនដំ​ណឹងជាថ្មីផងដែរ។

ក្នុង​នោះឯកឧត្តមអភិបាលខេត្ត​បាន​មានប្រសាសន៍ ​ផ្តាំផ្ញើ​ដល់​កង​កម្លាំងប្រដាប់​អាវុធទាំងអស់​ដែល​កំពុង​បំពេញ​កិច្ចការ​ងារ ប្រចាំ​ការនៅតាម​គោលដៅទាំងអស់​ត្រូវប្រុង​ប្រយ័ត្ន​ឲ្យបានខ្ពស់​ រក្សា​សុខ​ភាព អ​នាម័យ​ឲ្យបានល្អ ​បាញ់​អាកុ​ល​ឲ្យ​បា​ន​ញឹក​ញាប់ និងពិ​សេសកា​រពារ​ ទប់ស្កាត់ឲ្យបានតឹងរឹង​បំផុត ជៀស​វាង​កា​រចេ​ញចូ​លរ​ប​ស់ពលរដ្ឋ ដោយ​មិនបានដឹង ជាហេតុនាំ​​ឲ្យ​មានការឆ្លងរីក​រាល​ដាល​ នៃជំ​ងឺដូវីដ១៩​កាន់តែធំឡើង។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត នៅតែបន្តអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សារអ នា​ម័យ រក្សាកម្លាត កុំព្យា​យាម​ជួបជុំគ្នា ​ត្រូវពាក់​ម៉ាស បាញ់អា​កុល​ឲ្យបានញឹ​កញាប់ ពិសេ​ស​ត្រូវ​អនុវ​ត្ត​តា​ម​ការណែនាំរបស់​ក្រ​សួង​សុខាភិបាល និងអនុ​វត្តន៍ឲ្យបានខ្ជាប់ខ្ជួន​នូវវិធា​នការ«៣ការពារ និង៣​កុំ​»រ​បស់ប្រមុខ​រាជរដ្ឋា​ភិបា​លកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
788 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104160 នាក់
ខែនេះ :
553042 នាក់
3 ខែនេះ :
1163583 នាក់
សរុប :
17805979 នាក់