ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីជំនាញចម្រុះខេត្តបន្ទាយមា​នជ័យ អញ្ជើ​ញចុះពិនិត្យ​ការវិចខ្ជប់ និងគុ​ណភា​ពទៅលើ​ចំណីអា​ហារ ក្នុង​អំឡុងនៃ​កា​របិ​តខ្ទប់កា​រធ្វើដំណើ​របណ្តោះ​អាសន្ន នៅ​ក្នុងភូមិ​សាស្ត្រសង្កាត់ប៉ោយប៉ែត
Mon,26 April 2021 (Time 03:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 321នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយ​ពីមានការបិតខ្ទប់ កា​រធ្វើ​ដំណើ​ររបស់​ប្រជាពលរដ្ឋជា​បណ្តោះ​អាសន្ន នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ស្រាប់តែ​មានបងប្អូន​ប្រជាពល​រដ្ឋមួ​យចំនួន បាននាំគ្នាទិញគ្រឿងឧបភោគបរិភោគ សម្រាប់ទុកហូប ជាហេតុធ្វើ​ឲ្យ​អាជីវករមួយចំនួន​តូច ពិសេសឈ្មួញកណ្តាល​តែម្តង​បានឈ្លៀតឱកាសតម្លើងថ្លៃ ជាហេតុនាំ​ឲ្យអ្នកទិញរអូរទាំរហូត​មានការបង្ហោះរិះគន់នៅលើបណ្តាញស​ង្គម និងស្នើ​ឲ្យមានអាជ្ញាធ​រមានចំណាត់ការថែម​ទៀត​ផង​នោះ នៅព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញចម្រុះ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​អញ្ជើញចុះទៅត្រួតពិនិត្យ​ការវិចខ្ជប់ ពិសេសគុណភាព​ចំណីអាហារតែម្តង​ នៅក្នុង​ផ្សារត្រី​ប៉ោយប៉ែត និងផ្សារអគ្គៈថ្មី​ព្រមទាំងបានធ្វើការណែនាំ​មិនឲ្យពួកគាត់​តម្លើងថ្លៃផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា​ការពារអ្នកប្រើប្រាស់ កិច្ចការប្រ​កួតប្រជែង និងបង្ក្រាបកា​រក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយ​មានជ័យ បានឲ្យដឹងថា ការចុះ​ត្រួតពិ​និត្យជាក់ស្តែង នៅផ្សារអគ្គៈថ្មី, ផ្សារ​ត្រីប៉ោយប៉ែត ឃើញថា ទំនិញមួយ​ចំនួនដូចជាៈត្រី​ខ មី ពងមាន់ ពងទា ត្រីងៀត និង​សាច់ជ្រូក មាន​ការឡើងថ្លៃពិតប្រា​កដមែន ប៉ុន្តែមិនមែន​ឡើងគ្រប់តូប​នោះទេ អាជីវក​រមួយ​ចំនួន​ធំលក់​តម្លៃធ​ម្មតា​ដូចមុន តែក្នុង​នោះក៏​មានជន​ឈ្លៀតឱកា​សមួយ​ចំនួនបានតម្លើងថ្លៃផងដែរ ដែលធ្វើឲ្យប្រ​ជាពលរ​ដ្ឋមួយចំនួន​រអ៊ូរទាំ សុំឲ្យសមត្ថ​កិច្ចជំនាញ និងអាជ្ញាធរ ចាត់វិធានការផងដែរ។

ដោយឡែកលោក ប៉ុក ឡាយជី ប្រធានម​ន្ទីរពាណិជ្ជកម្មខេត្ត​បានបញ្ជាក់ដែរថា ជំហានដំបូងនេះ គឺការ​ចុះអប់រំណែនាំ ដល់អាជីវករ​ឲ្យពួកគាត់​មួយចំនួន​ដែលជា​ជនឈ្លៀតឱកាសបញ្ឃ​ប់ស​កម្មភាព​បែបនេះ លក់ដូ​រក្នុងតម្លៃធម្មតាវិញ ដោយដាក់​វិធានណែ​នាំឲ្យអាជីក​រដាក់​ស្លាកតម្លៃ​លក់ដូរឲ្យ​បានត្រឹមត្រូវ អាជ្ញាធរ និងមន្ត្រីជំនាញ ​និងចុះមក​ពិនិត្យជាប្រចាំផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា ទោះជា​ក្រុងប៉ោយប៉ែត ត្រូវបាន​បិទខ្ទប់ក្នុងតំបន់មួយចំនួន ក៏ពិតមែន តែផ្សារពុំបា​នបិទនោះទេ។ ក្នុងនោះលោក​ក៏បាន​ព្រមានថា បើអាជីវករ ឬជនឈ្លៀ​តឱកាស​ណាមិនស្តាប់​តាមការណែនាំ​របស់អាជ្ញាធរ និងមន្ត្រីជំនាញទេ នៅ​តែតំឡើងថ្លៃមុខ​ទំនិញខុស​ពីធម្មតានោះ និងចុះ​បិទតូប​អាជីវក​រនោះ​តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
488 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103860 នាក់
ខែនេះ :
552742 នាក់
3 ខែនេះ :
1163283 នាក់
សរុប :
17805679 នាក់