ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្ត ក្រុង​ប៉ោយប៉ែត ព្រមានចាត់វិធានការ​ទៅលើ​អាជីវកណា ដែលល​ក់គ្រឿង​ឧបភោ​គបរិ​ភោគ​ឡើង​ថ្លៃ នៅក្នុង​អំឡុ​ងបិតខ្ទប់ មិន​ឲ្យឆ្លងរីករា​លដាល​ទៅកា​ន់​តំបន់​ផ្សេ​ងទៀត​នោះ
Mon,26 April 2021 (Time 03:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 405នាក់)


ខេត្ត​បន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋ និង​មាន​ការបង្ហោះនៅលើបណ្តាញ​សង្គមពា​ក់ព័ន្ធ​ទៅនឹង​អាជីវករមួយ​ចំនួនបាន​លក់​ទំនិញ​ជាគ្រឿង​ឧបភោគបរិភោគ មានកា​រឡើងថ្លៃ​ជាង​សព្វមួយដង ខណៈដែល​អាជ្ញាធរបានបិតខ្ទប់នៅក្នុងភូមិ​សាស្ត្រសង្កាត់​ប៉ោយប៉ែត ខេត្តប​ន្ទាយ​មានជ័យ ដើម្បី​ទប់ស្កាត់កុំ​ឲ្យមានការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេង បន្ទាប់ពី​មានករណីវិជ្ជ​មានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់​ ដែលស្នាក់នៅក្នុងបុរីដួង​ច័ន្ទ​រួចមកនោះ ​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាល​ខេត្តបន្ទាយមាន​ជ័យ និង​លោក គាត ហ៊ុល​ អភិបាល នៃគណៈ​អភិបាល​ក្រុងប៉ោយ​ប៉ែត​ បានដឹកនាំក្រុមការងារ​អញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករ​នៅ​តាម​ផ្សា​រនីមួយៗ​ឲ្យអនាម័យ ពាក់ម៉ាស បាញ់អាកុល​ឲ្យបានញឹកញាប់ និងរក្សារកម្លាត ពិសេស​អនុ​វត្ត​តាមការណែនាំរបស់ក្រសូង​សុខាភិបាល និងវិធាការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ និង​៣ការពារ»​ឲ្យ​បានខ្ជាប់ខ្ជួន។ជាងនេះទៅទៀត​ស្នើ​អាជីវករទាំងអស់ ពិសេសឈ្មួញកណ្តាល កុំ​ឈ្លៀតឱកាសតម្លើងថ្លៃក្នុងអំឡុងបិតខ្ទប់នេះ។​​

លុះ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០២១ អាជ្ញាធរ​ខេត្ត ក្រុង ទិញជាគ្រឿង​ឧបភោគ ដាក់​ឲ្យក្រុមយុ​វជន​លក់ក្នុង​​តម្លៃសមរម្យពោលគឺទាបជាងទីផ្សារ នៅចំណុច​នៅខាងលិចផ្សារអគ្គៈ(ផ្សារប៉ោយប៉ែតថ្មី) ទល់​មុខហាង ថុង វុទ្ធី (មនោរម្យ) ទិញ លក់ គ្រឿងអលង្ការ​គ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់​ជូនប្រជាព​លរដ្ឋដែ​ល​ជាប់ក្នុងតំប​ន់បិទខ្ទប់ ក្នុងភូមិសា​ស្រ្តក្រុង​ប៉ោយប៉ែត។

បើតាម​លោក គាត ហ៊ុល អាភិបាលក្រុង​បាន​បញ្ជាក់ថា គ្រឿងឧ​បភោគ​បរិភោគ​ទាំងនេះ​ក្នុង​ម្នាក់​អនុញ្ញាត​ឱ្យ​ទិញ៖មី ២កេសតូច ស្មើ៦០កញ្ចប់,ត្រីខកំប៉ុង ២យួរ ស្មើ២០កំប៉ុង,អង្ករខ្សាយ ១បាវ ស្មើ​៥០គីឡូក្រាម ,ពងទា ១ផ្លា ស្មើ៣០គ្រាប់ ,ពងមាន់ ១ផ្លា ស្មើ៣០គ្រាប់។រីឯតម្លៃវិញ មី ១កេសតូច ស្មើ៣០កញ្ចប់ តម្លៃ ២០,០០០រៀល ,ត្រីខកំប៉ុង ១យួរ ស្មើ១០កំប៉ុង តម្លៃ១៩,០០០រៀល ,អង្ករខ្សាយ ១បាវ ស្មើ៥០គីឡូក្រាម តម្លៃ១២០,០០០រៀល ,ពងទា ១ផ្លា ស្មើ៣០គ្រាប់ តម្លៃ១៣,០០០រៀល ,ពងមាន់ ១ផ្លា ស្មើ៣០គ្រាប់ តម្លៃ១៣,០០០រៀល។

ចំណែកប្រជាពលរដ្ឋដែល​នៅចំណុចតំបន់ក្រហម គឺអាជ្ញាធរនឹងជញ្ជូនទៅលក់ដល់កន្លែងតែម្តង​ ដោ​យ​មិន​អនុញ្ញាត​ឲ្យពួកគាត់ដើ​រ​ចេញក្រៅនោះឡើយ។ក្នុងនោះរដ្ឋបាលក្រុង​បានប្រើរថយន្តដាក​ឧបករណ៍បំពងសម្លេង(មេក្រូ) ប្រកាសបើសិន​ជាមានប្រជាពលរដ្ឋ​មាន​ការខ្វះខាត​គ្រឿងឧ​បភោគ​បរិភោគ និងមានបញ្ហាអ្វីមួយចាំបាច់ ត្រូវរាយការជូន​អាជ្ញាធរ មានស​មត្ថកិច្ច​ដែ​លកំពុងឈរជើង​នៅគ្រ​ប់ច្រកល្ហក​ទាំង​អស់ដែល​នៅជិតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4776 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159115 នាក់
ខែនេះ :
554841 នាក់
3 ខែនេះ :
1172086 នាក់
សរុប :
17804972 នាក់