ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទីតាំង​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រសង្កាត់​/ក្រុងបោយប៉ែត ត្រូវ​បានអាជ្ញាធរ​ខេត្ត ក្រុងប៉ោ​យប៉ែត បិទ​ខ្ទប់​ការធ្វើ​ដំណើរ​ចេញ-ចូល​ បណ្តោះអា​សន្ន ដើ​ម្បីទប់ស្កាត់​មិនឲ្យ​ឆ្លងរីករា​លដាលទៅកាន់តំបន់​ផ្សេង​ទៀត
Sat,24 April 2021 (Time 07:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 350នាក់)


ខេ​ត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ស​ម្រេច​បិទខ្ទប់​ការធ្វើ​ដំណើរ​ចេញ-ចូល​ បណ្តោះអា​សន្ន​ លើទី​តាំង​មួយ​ចំនួន​ក្នុ​ងភូមិ​សាស្ត្រ​សង្កាត់​/ក្រុងបោ​យប៉ែត ដើ​ម្បីទ​ប់ស្កាត់​មិនឲ្យ​ឆ្លងរីករា​លដាលទៅកាន់តំបន់​ផ្សេង​ទៀ​ត ក្រោយពីរ​កឃើញ​វិជ្ជមានកូវីដ​១៩​ ទៅលើបុរស​ជាជនជាតិ​ឥណ្ឌូនេ​ស៊ីម្នាក់​ ដែល​បាន​ស្នាក់​នៅក្នុង​បុរី​ដួង​ច័ន្ទ ស្ថិត​នៅក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​/ក្រុងប៉ោយ​ប៉ែត។

បើតាមតាមសេចក្តីប្រកាសព័ត៌មាន ​របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បាន​បញ្ជាក់ថា អាជ្ញាធរសម្រេច​បិទខ្ទប់​ការធ្វើ​ដំណើរ​ចេញ-ចូល​ បណ្តោះអាសន្ន​ លើទី​តាំង​មួយ​ចំនួន​ក្នុងភូមិសា​ស្ត្រសង្កាត់/ក្រុងប៉ោ​យប៉ែត ដោយគិត​ចាប់ពីវេលា​ម៉ោងសូន្យ ថ្ងៃទី២៤ ខែ​មេសា រហូតថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំ​ណង​ធានាដល់​ប្រសិទ្ធភាព​នៃកា​រគ្រប់​គ្រង​ការឆ្លងរាលដា​លនៃជំងឺកូវី​ដ១៩ ក្នុងភូមិសា​ស្ត្រ ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់​ជំងឺនេះ មិនឲ្យ​ឆ្លងរីករា​ល​ដាលទៅកាន់តំបន់​ផ្សេងទៀត។

​ទីតាំងដែល​ត្រូវធ្វើកា​របិទខ្ទប់​នោះរួម​មាន៖
១.ប៉ែក​ខាង​ជើងផ្លូវជាតិ​លេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ ប៉ែកខាងលិច រ​ហូតដល់អូរ​ព្រំដែនកម្ពុជា-ថៃ
២.ប៉ែកខាង​លិចផ្លូវផ្សារ​ប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ)រហូត​ដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និង​ភូមិ​ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ោយ
៣.ចាប់ពីព្រំប្រទ​ល់ភូមិ​សាមគ្គី​មានជ័​យ និងភូមិព្រៃព្រិច​សង្កាត់ប៉ោ​យប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ​ ដោយ​បានដាក់កម្លាំង​យា​មកាម​គ្រប់ច្រកល្ហក​យ៉ាង​តឹង​រឹងបំផុត​។

ជាមួយនឹងការបិតនៅ​ចំណុចក្នុង​ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត នេះ​ដែរនៅឯចំណុច​រង្វង់មូល​ផ្លូវ​លេខ៥៨ ក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ច​ចម្រុះបានចុះត្រួតពិនិត្យទៅលើគ្រប់​មធ្យោបាយទាំង​អស់​ទាំងចេញនិងចូលក្រុង។

លោកឧត្តមសេនីយ៍ត្រី​ ទន់ រ៉ាឌី ស្នងការរងខេត្តបន្ទាយមានជ័យបាន​ឲ្យដឹងនៅរសៀលថ្ងៃទី​២៤ ខែមេ​សា​នេះ​ថា រហូតមកដល់ពេលនេះ​មិន​ទាន់មាន​បទ​បញ្ជា​ឲ្យ​បិតក្រុងនៅឡើយទេ គ្រាន់តែទប់​ស្កាត់​មិនអនុញ្ញាត​ឲ្យជន​បរទេ​សចេញចូលឡើយ រីឯពលរដ្ឋ​ដែល​ចេញចូ​លពីចំ​ណុកក្រហម​ក៏មិន​អនុញ្ញាត​ឆ្លងកាត់​ដែរ តែបើប្រ​ជាព​ល​រដ្ឋដែលរស់​នៅ​ក្បែរៗតំបន់ត្រួតពិនិត្យនេះ​ មិនមា​នការ​ពាក់​ពន្ធ័​ឬសង្ស័យ​លើចំ​ណុចក្រហម​ក​រណី​ជំងឺឆ្លង​កូវីដ១​៩ នោះក្រោយពីពិនិត្យ​យ៉ាងយកចិត្តដាក់រួច​ក៏ឲ្យពួកគា​ត់ធ្វើដំណើរបាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4958 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159297 នាក់
ខែនេះ :
555023 នាក់
3 ខែនេះ :
1172268 នាក់
សរុប :
17805154 នាក់