ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យ ប​ញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់​ព័ន្ធករណីហិង្សា​ដោយចេតនា (មានស្ថានទម្ងន់ទោស)
Sat,24 April 2021 (Time 05:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់​ពីទទួល​បានពាក្យ​បណ្ដឹងរបស់ជនរងគ្រោះ￸​ឈ្មោះ￸ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ​ប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ ពាក់ព័ន្ធបទល្មើស​ហិង្សាដោយ​ចេតនា (មានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២១ វេលាម៉ោង១៦​និង៣០នាទី នៅចំណុចសាលាប​ឋមសិក្សាប្រជាធម្ម លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុហត្ថ ក្រុងប៉ោយប៉ែត​បាន​ចាត់តាំ​ងកម្លាំង​ចុះដល់​កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មានរ​ហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យ​មានគ្នា​០៣នាក់ ជិះម៉ូតូម៉ាកហុ​ងដាឌ្រីម ពណ៌ខ្មៅ ផលិត​ឆ្នាំ២០២១ គ្មានស្លាកលេខ ក្រោយពីធ្វើ​សកម្មភា​ពរួចពួកគេ​បាន​ជិះគេចខ្លួនបាត់ ពេលនោះ​￸កម្លាំងបានធ្វើការ​ចេញល្បាតរុករក រហូតបា​នឃើញជនសង្ស័យ​ចំនួន០២នាក់កំពុងតែ​ជិះម៉ូតូនៅមុខសណ្ឋាគារវី៩ ហើយកម្លាំងក៏បានឃាត់ខ្លួន ព្រមទាំងដ​កហូតកាំបិតចំនួន០១ដើម​ផងដែរ ហើយនាំយកមកមូលដ្ឋានអាវុធហត្ថ​ក្រុង ដើម្បី​សាកសួរ​ចម្លើយតែម្ដង ។

លោកវរសេនីត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ￸ ធឿន សុខដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែត និងឈ្មោះ￸ ឆៃ ភារ: ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូ​មិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេមា​នគ្នា០៣នាក់ ម្នាក់​ទៀតមានឈ្មោះ￸ ណាក់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មិនស្គាល់​ទីលំនៅ ជាអ្នកបើកម៉ូតូ ហើយ​ឈ្មោះ￸ ធឿន សុខដាវីត មានកាំបិ​តចំនួន​០១ដើម បាន​ធ្វើសកម្មភាពកាប់​ទៅលើជនរងគ្រោះ￸ឈ្មោះ￸ វឿន វ៉ាន់​លាភ ដែលកំពុងអង្គុ​យលេងក្នុងទីធ្លាសា​លាបឋមសិក្សា​ប្រជាធម្ម បណ្ដាលឱ្យរងរបួសជើ​ងខាងឆ្វេង​ចំនួន២កន្លែង និងកំភួ​នដៃខាងឆ្វេង០១កន្លែងពិតប្រាកដមែន ដោយពួកគេធ្លាប់មា​នជម្លោះ￸នឹងគ្នា​ពីមុនមក ហើយពួកគេក្រោយ​ពីធ្វើសកម្មភាពរួច​បានជិះម៉ូតូគេចខ្លួន បន្ទាប់មកឈ្មោះ￸ ណាក់ បានចុះតា​មផ្លូវបាត់ទៅ នៅតែពួកគេ០២​នាក់ ជិះម៉ូតូម​កដល់ចំណុចខា​ងលើ​ត្រូវបានស​ត្ថកិច្ចឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើប​ណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារភាពរប​ស់ជនសង្ស័យ អាចសន្និដ្ឋានបានថា ជនសង្ស័យខាង​លើពិតជាបានប្រព្រឹត្តិបទល្មើសហិង្សាដោយចេតនា (មានស្ថា​នទម្ងន់ទោស)ពិត​ប្រាកដមែន រួចបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី។ចំណែកឈ្មោះ￸ ណាក់ ដែលគេចខ្លួន​កម្លាំងអាវុធហត្ថក្រុង កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4921 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159260 នាក់
ខែនេះ :
554986 នាក់
3 ខែនេះ :
1172231 នាក់
សរុប :
17805117 នាក់