ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត នាំយកអំណោយ​ផ្តល់ជូនដល់​ក​ម្លាំ​ង​នគរ​បាល​ការពារព្រំដែន​គោកលេខ៨៩១ និង​កងអនុសេនាធំ​ទី២ ចំណុះ​ឲ្យផ្នែកសឹករងប៉ោយ​ប៉ែត
Fri,23 April 2021 (Time 07:08 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 377នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា ​ក្នុងអំឡុង​យុទ្ធនាការ​បង្ការ និងទ​ប់ស្កាត់​ការរីករាល​ដាលនៃ​ជំងឺកូវីដ​១៩នោះ សមាគមច​លនាយុវជនកម្ពុជា​ (ក្រុម១៥៧)
ដោ​យ​មាន​ការ​ចង្អុល​បង្ហាញពីឯ​កឧត្តម​ ម៉ឹង ពន្លក ប្រធា​ន​សមាគម​ចល​នាយុ​វជន​កម្ពុ​ជា​(ក្រុម១៥៧) និ​ង​មានការ​ណែនាំលោ​ក ចៅ ជីអាន​ ប្រធានសមាគម​ចលនាយុវជន​កម្ពុ​ជា​(ក្រុម១៥៧) សាខា​ខេត្ត​ប​ន្ទាយ​មានជ័យ លោក គង់ រិទ្ធា ប្រ​ធានស​មាគមចលនា​យុវជនកម្ពុជា​(ក្រុម១៥៧) សាខាក្រុង​ប៉ោយប៉ែត បានចាត់​ឲ្យ​សមាជិក ​សមា​ជិ​ការ នាំយក​អំណោ​យជា​គ្រឿងឧ​បភោគ​បរិភោគ និង​សម្ភារៈ​សម្រាប់​ការ​ពា​រជំ​ងឺកូវីដ១៩​ ផ្តល់​ជូន​ដល់​​កម្លាំង​នគរ​បាល​​ការ​ពា​រព្រំដែ​ន​គោកលេ​ខ ៨៩១ និងក​ងអនុសេ​នាធំ​ទី២ ចំណុះ​ឲ្យផ្នែក​សឹ​ករង​ប៉ោយ​ប៉ែត ដែល​កំពុង​ឈ​រជើ​ងនៅ​តាម​បន្ទាត់ព្រំដែ​នកម្ពុជា-ថៃ ​ដើម្បីទ​ប់ស្កាត់​កា​រឆ្ល​ងដែនខុសច្បា​ប់​របស់​ប្រ​ជាពលរ​ដ្ឋខ្មែរ ក្នុង​អំឡុងនៃ​ការ​រីករាលដាលជំងឺកូវីដ១៩ នៅចំ​ណុចវត្ត​ចាស់ ស្ថិត​នៅក្នុង​ភូមិសុខ​សាន្ត សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមា​នជ័យ។

អំណោយដែលត្រូវផ្តល់ជូន​ដល់កម្លាំង​នគរ​បាល​​ការ​ពា​រព្រំដែ​ន​គោកលេ​ខ ៨៩​១ និងក​ងអនុសេ​នាធំ​ទី២ ចំ​ណុះ​ឲ្យផ្នែក​សឹ​ករង​ប៉ោយ​ប៉ែត នាពេលនេះមាន​គ្រឿងឧបភោ​គ បរិភោគ និងសម្ភារៈ​សម្រាប់​ការ​ពារជំងឺកូវីដ១៩ មាន​ដូចជា៖ម៉ាស់ចំនួន​៤០ប្រអប់​(ស្មើរនឹង​២០០០ម៉ាស) ,មី ចំនួន​១៥កេស ,ទឹក​ភេស​ជ្ជះ M 150 ចំនួន​២កេស និងទឹកបរិសុទ្ធចំនួន២០០​យួរផងដែរ។

ក្នុងឱកាសនោះដែរ​សមាជិក​ សមាជិការ បានមានប្រសា​សន៍ ផ្តាំផ្ញើសួរសុ​ខទុកពី​សំ​ណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមនច​លនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោ​ក ចៅ ជីអាន ប្រធានស​មាគមចល​នាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយ​មានជ័យ និង​លោក គង់ រិទ្ធា​ ប្រ​ធានស​មាគមចលនា​យុវជនកម្ពុជា​(ក្រុម១៥៧) សាខាក្រុង​ប៉ោយប៉ែត ​ដែល​ជា​និច្ចជាកាល​លោក តែងតែ​យកចិត្តទុកដាក់ និងគិត​គួរពីសុខទុកប្រជា​ពលរដ្ឋ និងកងកម្លាំងប្រដា​ប់​អាវុធ ដោយមិ​នរើងអើ​ងឡើយ។

ម្យ៉ាងវិញទៀត លោកតែងតែណែនាំដល់ក្រុមកា​រងារស៊ើបសួតាម​ដានស្រាជ្រាវយ៉ាងយក​ចិត្តទុក​ដាក់ និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីការលំបាក និងខ្វះខាតរបស់ប្រជាព​លរដ្ឋពិ​តប្រាក​ដផងដែរ​។

ជា​មួយគ្នានោះដែរកងកម្លាំង​ទាំង២អង្គភាព​ បានថ្លែងអគុណ ​និងកោត​សសើរចំពោះសមាគមនច​លនាយុវ​ជន​កម្ពុជា (ក្រុម១៥៧) ដែលបា​នចូលរួមចំណែក​ជាមួយប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជាកង​កម្លាំងប្រ​ដាប់អាវុធ ​ក្នុង​អំឡុងយុទ្ធនាកា​រប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការ​រីករាលដាល នៃជំងឺកូវី១៩​ ដែលកំពុង​រាលត្បាត មិន​ទាន់ថមថយ គួ​ឲ្យព្រួយ​បារម្មណ៍នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
836 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104208 នាក់
ខែនេះ :
553090 នាក់
3 ខែនេះ :
1163631 នាក់
សរុប :
17806027 នាក់