ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរក្រុងប៉ោយប៉ែត ចុះបិត ខ្ទប់អាគារស្នាក់នៅចំនួន២ និងបុរី​ដួងច័ន្ទ នៅក្នុងភូមិសា​មគ្គីមាន​ជ័យ សង្កាត់/ក្រុង​ប៉ោយប៉ែត បន្ទា​ប់ពី​រកឃើញ​វិជ្ជមានកូ​វីដ១៩ ទៅ​លើបុរស​ជនជាតិឥណ្ឌូនេស៊ីម្នាក់
Fri,23 April 2021 (Time 06:50 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 322នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីរកឃើញករណី​វិជ្ជមានកូវីដ១៩ ទៅលើបុ​រស​ជនជាតិឥណ្ឌូនេស៊ី​ម្នាក់ ដែល​បានស្នាក់នៅ​ក្នុងបុរី​ដួងច័ន្ទ ផ្ទះលេខ ១៣៤ B ស្ថិតនៅក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង​ប៉ោ​យប៉ែត ខេត្ត​បន្ទា​យ​មានជ័យភ្លាមនោះ កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែត ​ដឹកនាំ​ដោ​យលោក ង៉ោ ម៉េង​ជ្រួន​ អភិបាល​ រង​ខេត្ត​បន្ទាយមា​នជ័យ,លោក​ គាត ហ៊ុល អភិបាល ​នៃគ​ណៈអ​ភិបាលក្រុងប៉ោ​យប៉ែត ,លោកវរសេ​នី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធ​ហត្ថ​ក្រុងប៉ោយប៉ែត ,លោកវរ​សេនីយ៍ទោ បោន ​សីហា អធិ​ការស្តីទី ក្រុងប៉ោយប៉ែត និងលោក​ អ៊ឹម​ សុភារៈ នាយ​ប៉ុស្តិ៍រ​ដ្ឋបា​លន​គរបា​ល​ក្រុង​ប៉ោយ​ប៉ែត បានចុះបិត ខ្ទប់មិនអនុញ្ញាត​ឲ្យ​ចេញចូលចំនួន​៣ទី​តាំង​ភ្លាមៗ​ទាំង​យ​ប់ថ្ងៃទី​២២ ​ខែមេសា ឆ្នាំ២០២១ ដោយទី​តាំទី១ នៅ​ក្នុងបុរីដួងច័​ន្ទ ដែល​​ប្រពន្ធ​ជនជា​តិឥ​ណ្ឌូនេស៊ី​ ដែល​មា​ន​វិជ្ជមាន​ជំងឺកូវីដ១​៩ នោះ កំពុងស្នាក់​នៅ ​និង​ពី​ទីតាំ​ង​ផ្សេង​ទៀតគឺ​អាគារ​ស្នាក់នៅ ស្ថិត​នៅក្នុង​ភូមិ សង្កាត់​ខាង​លើ មាន​ការសង្ស័យ​ពា​ក់ព័ន្ធ​។

ពាក់ព័ន្ធ​បញ្ហាខាងលើនេះ​បើតាម​លោក គាត ហ៊ុល អភិបាលក្រុង​ បាន ​ឲ្យដឹងថា បន្ទាប់ពី​ទទួល​បានព័ត៌មានពីក្រុមគ្រូពេទ្យជំ​នា​ញ​ដែល​បានយក​សំ​ណាក​បុរសជន​ជាតិ​ឥណ្ឌូ​នេ​ស៊ីម្នាក់ ទៅពិនិត្យ ជាលទ្ធផល​រកឃើញវិជ្ជមាន​ជំងឺឆ្លង​កូវីដ​១៩នោះភ្លាម កម្លាំងសម​ត្ថកិច្ច​បាន​ចុះ​បិតទី​តាំង​ទាំង៣ខាងលើនេះភ្លាមៗទាំងយប់ ដោយ​មិនអនុញ្ញាត​ឲ្យ​មានការចេញចូលឡើយ​ ដើម្បី​ស្វែង​រកអ្នកពា​ក់ព័ន្ធទាំងគៀក និងប្រយោល ដើម្បី​ការពារ និទប់ស្កាត់ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ក្នុងសហគមទ្រង់ទ្រាយធំ។

ដោយឡែកលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជនជាតិឥណ្ឌូ​នេស៊ី ដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យមង្គលបុរី ខេត្តប​ន្ទាយមានជ័យ ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបានចុះហុំពទ្ធ័​ផ្ទះ​លេខ ១៣៤ B ក្នុងបុរីដួងច័ន្ធ ដោយសារ​ប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិតបុរី​នេះ​ទាំងស្រុង​ ព្រមទាំ​ងអាគារស្នាក់នៅ២ទី​តាំងផ្សេងទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ជុំវិញ​បញ្ហាខាងលើនេះដែរកម្លាំងសមត្ថកិច្ច នឹង​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​ក្រុមគ្រូពេ​ទ្យជំនាញ កំពុង​តែដុត​ដៃដុតជើងយ៉ាងខ្លាំងដោយបិត ​ហុំព័ទ្ធ យាមកាមទាំងយប់ មិន​អនុ​ញ្ញាត​​​​​​​​​​​​​ឲ្យធ្វើដំ​ណើចេញចូលឡើយ​ ដើម្បីបន្តស្វែងរកអ្នកពាក់ព័ន្ធទាំងគៀក និងប្រយោល ជាមួយ​ជនជាតិឥណ្ឌូនេ​ស៊ី ដែលចជាប់ពាក់ព័ន្ធករ​ណីវិជ្ជមា​នកូវីដ១៩នោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4498 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158837 នាក់
ខែនេះ :
554563 នាក់
3 ខែនេះ :
1171808 នាក់
សរុប :
17804694 នាក់