ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំ​ណា​លសាកសួរសុខទុក្ខ និងនាំយក​គ្រឿ​ងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រី ដែលប្រ​ចាំការ នៅតា​មមណ្ឌល​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩
Fri,23 April 2021 (Time 07:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 375នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុម​ការងារអញ្ជើញចុះជួបសំ​ណេះសំណាលសា​កសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិ​ភោគ ព្រមទាំងថវិកា​ឧបត្ថម្ភដល់មន្ត្រី ដែលប្រចាំការ នៅតាមមណ្ឌល​សកម្មភាពប្រយុទ្ធប្រឆាំ​ងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុង​តាខ្មៅ ដែលមាន​ចំនួន០៧មណ្ឌល​ក្នុងចំ​ណោមមណ្ឌលទាំង១៥៨មណ្ឌល នៅទូទាំង​ក្រុងតាខ្មៅ ដែលបា​នត្រួតពិនិត្យ ក្នុងនោះ​មានមណ្ឌល​ភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិតាខ្មៅ១ ភូមិតាខ្មៅ២ និងភូមិតាខ្មៅ៣។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំដែង​ការកោតសរសើរលើកទឹកចិត្ត ចំពោះ​អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័​ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុង​រយៈ​ពេលកន្លងម​កតែងបានចូលរួម​ជាមួយរដ្ឋបា​លខេត្ត ក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ របស់រាជ​រដ្ឋាភិបាល​ក៏ដូច​ជាវិធានកា​ររបស់ក្រសួងសុខាភិបាល ដោយទ​ទួលបា​នលទ្ធផលល្អប្រសើរ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំ​រុញដ​ល់អាជ្ញាធរ ក្រុង ស្រុក​ ឃុំ​ សង្កាត់ កងកម្លាំង​ប្រ​ដាប់​អាវុធ និងប្រ​ជាពលរដ្ឋ ត្រូវ​បង្កើនស្មារតីចូលរួម​យកចិត្តទុកដាក់​អនុវត្តឲ្យបាន​សកម្មម៉ឺង​ម៉ាត់​បំផុត តាមកា​រណែនាំរបស់ក្រសួងសុខាភិបាល និង​វិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ ៣កុំ»​ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
800 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104172 នាក់
ខែនេះ :
553054 នាក់
3 ខែនេះ :
1163595 នាក់
សរុប :
17805991 នាក់