ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនមេខ្សល់នាំមនុស្សឆ្លង​ដែនខុសច្បាប់​ចំនួន០៣នាក់ បញ្ជូនទៅតុលាការ​ខេត្តបន្ទាយ​មានជ័យ
Fri,23 April 2021 (Time 06:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 332នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំង​ចម្រុះមាន​កងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរ​បាល ដែលឈ​រជើ​ងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានធ្វើការឃាត់ខ្លួន​មេខ្យស់បានចំនួន៣នាក់​ រួមនិងពលករ​ចំនួន​១១នាក់ ក្នុងនោះ​មានកុមារ​២នាក់ផងដែរ កាលពីវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចTV12001-99225 ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ខណៈដែបម្រុង​លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ការចុះ​ឃាត់ខ្លួន​នេះបានធ្វើឡើង​បន្ទាប់ពីកម្លាំងចម្រុះចុះត្បាត ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួល​ទិស​ស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា ក្នុងការឃាត់ខ្លួនមេខ្យល់ និងជន​រងគ្រោះ￸​ខាងលើ​នេះ￸ បន្ទាប់ពីទទួលបា​នការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំប​ន់​ប្រតិបត្តិការសឹករង បន្ទាយមានជ័យផងដែរ ចំណែកមេខ្យល់ និងពលករ ត្រូវបាន​កម្លាំងតំបន់​ប្រតិបត្តិ​សឹករងបន្ទាយមានជ័យបញ្ជូនមកប្រគល់ឱ្យបញ្ជាការដ្ឋានអាវុធហត្ថ​ខេត្តចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្ត​បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេន៍យត្រី បោន ប៊ិន មេបញ្ជាការ​អាវុហ​ត្ថ​ខេត្ត លោក បានដឹកនាំកម្លាំងការិយាល័​យ​បង្រ្កាបការជួញដូរមនុស្ស ទៅ​ធ្វើការសាក​សួរ​ចម្លើយ​ដល់ជនរ​ងគ្រោះ￸ទាំងអស់ ហើយពួក​គាត់បានឆ្លើយសារភាព​ដូចៗគ្នាថា មានមេខ្យល់ចំនួន០៣នាក់ ១.ឈ្មោះ￸ ផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ ,២.ឈ្មោះ￸ សាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ និង៣.ឈ្មោះអ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ តេទូរស័ព្ទមកទំនាក់នងមកពួកគាត់ថាតើចង់ទៅប្រទេសថៃអត់ ហើ​យពួកគាត់បា​នសួរវិញថា ចេញទៅ​បានមែ​នអត់ មេខ្យល់បានប្រាប់ពួកគាត់ថា ចេញទៅ​បានដោ​យក្នុង​ម្នាក់ត្រូវបង់លុយ​ឱ្យពួកគេក្នុងម្នាក់​៦ពាន់បាត(លុយថៃ) បន្ទាប់មកពួកគេបា​នឯកភាពគ្នា​ហើយ​ណាត់ថ្ងៃចេញដំណើរ គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពួកគេបានមកតាម​ការណាត់គ្នាហើយ​មាន​ម៉ូតូ​ចាំទទួលដឹកពួកគេពី​កន្លែងដីពុះឡូតិ៍មួយ​កន្លែងក្នុងខេត្តសៀមរាប ហើយវាងទៅ​តាមផ្លូវ​លំចំណុ​ចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាម ដើម្បីឡើងជិះ​រថយន្តបន្ត មកចេញនៅ​ចំណុ​ចស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិ​ច្ចដែលឈរ​ជើងបិទផ្លូវ​ខេត្តនៅ​ចំណុចស្ពា​នតាប៉ុន ស្រុកព្រះនេត្រព្រះ ហើយបានធ្វើដំណើររ​ហូតដល់ចំណុ​ចវាលស្រែមួយ​កន្លែងស្ថិតក្នុង​ភូមិកូនដំរី ហើយម្ចាស់រថយន្តបាន​ដាក់ពួកគាត់នៅទី​នោះ￸ដោយ​ប្រាប់ថា បន្តិចទៀតមាន​គេមកយកបន្តហើយ ។រហូតដល់រសៀល​ថ្ងៃដដែលស្រាប់តែរថយ​ន្តដដែលមក​យកពួកគាត់​ទៅស្រុកម៉ាឡៃ ហើយមានបុរសម្នាក់ទៀត​មកចាំនាំផ្លូវពួ​កគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ពេលដើរ​បានប្រហែល៥០ម៉ែត្រ ស្រាប់តែមាន​សមត្ថកិច្ចដេញចាប់ពួកគាត់បានតែម្ដង។

ចំណែកមេខ្យល់​ទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបា​នជូនពលករទាំងអស់ខាងលើ ដើម្បីចេញទៅប្រទេសថៃពិតប្រាកដ​មែន បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត កសាង​សំណុំ​រឿង បញ្ជូនទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២១￸ ចំណែកជនរងគ្រោះ￸ចំនួន១១ ក្នុងនោះ​￸កុមារចំនួន០២នាក់ផងនោះ￸ ត្រូវបា​នបញ្ជូន​ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្ត(កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4474 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158813 នាក់
ខែនេះ :
554539 នាក់
3 ខែនេះ :
1171784 នាក់
សរុប :
17804670 នាក់