ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង
Thu,22 April 2021 (Time 02:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាលខេត្ត និងជាប្រធានគ​ណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំ​កិច្ចប្រជុំ​បន្ទា​ន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្ម​ការិនីធ្វើការ​នៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រ​ជុំមានការអញ្ជើញចូល​រួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និង​ឃុំពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលបាន​ព័ត៌មានពីក្រសួង​ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានចាត់ឲ្យរដ្ឋបា​លស្រុកសហការ​ជាមួយមន្ទី​រសុខាភិបាល នៃរដ្ឋបាលខេត្ត នាំយកកម្មករ កម្មរិនីដែលពាក់ព័ន្ធ និងប៉ះពាល់ដោ​យផ្ទាល់ រស់​នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ មកយកសំណាកទៅពិនិត្យ និងនាំយ​កមកធ្វើចត្តា​ឡីស័កនៅ​មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវ​ជ្រាវអ្នកដែល​បានប៉ះពាល់​ដោយ​ផ្ទាល់ និងដោយប្រយោលលើករណីនេះ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបា​លខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធ
១-បន្តពង្រីកការ​អនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រីសន្ធរ ដោយរង់ចាំលទ្ធផលសំណាកអ្នកដែលពាក់ព័ន្ធនៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១។
២-ត្រូវពង្រឹង និងក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយ​ប្រយោល និងដោយផ្ទាល់ ដើម្បីឱ្យធ្វើចត្តា​ឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិ​បាល ហើយអាជ្ញាធររួមជាមួយអ្នកពាក់ព័ន្ធ ត្រូវពិនិត្យ និង​តាម​ដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជា​ពលរដ្ឋដែលមាន​ជីវភាពខ្វះខាត​បានទាន់​ពេលវេលា។
៣-មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹង​អ្នកសង្ស័យ​ដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក។
៤-ត្រូវណែនាំដល់គណៈអា​ជីវករ ឲ្យណែនាំដល់អាជីវករតាមផ្សារនានាបានជាប់ជាប្រចាំ ដោយ​ត្រូវរៀប​ចំជាប្រដាប់វាស់កំដៅ អាកុលលាងដៃ និងពាក់ម៉ាសហើយបានគ្រប់ពេលវេលា និងគ្រប់ៗគ្នា។

បើតាមរដ្ឋបាលខេត្តបានបញ្ជាក់ថា៖នៅស្រុកស្រីសន្ធរ រកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការ​ណ៍​សហគមន៍ ២០-កុម្ភៈ ចំនួន០៤នាក់ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ រដ្ឋ​បាល​ស្រុក បានរៀប​ចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ចំនួន០២កន្លែង ដែលអាចទ​ទួលអ្នក​ធ្វើ​ចត្តាឡីស័កចំនួន ៦០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4414 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158753 នាក់
ខែនេះ :
554479 នាក់
3 ខែនេះ :
1171724 នាក់
សរុប :
17804610 នាក់