ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩
Thu,22 April 2021 (Time 01:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តកណ្ដាល៖ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដាក់​បទ​បញ្ជាយ៉ា​ងម៉ឺងម៉ាត់​ដល់កងកម្លាំងមាន​សមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការ​អនុវត្តនូវសេ​ចក្ដីសម្រេច​របស់រាជរដ្ឋាភិបាល ស្ដីពីការ​បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង​តាខ្មៅ នៃខេត្ត​កណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្ថែមថា កងកម្លាំងស្នង​ការនគរបាលខេត្ត កងរាជអាវុធ​ហត្ថខេត្ត និងតំប​ន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការ​ល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិ​សាស្រ្ត​ក្រុងតាខ្មៅ ដោយមិ​នត្រូវឱ្យប្រជាព​លរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយ​ពេញភូមិ​សាស្រ្តក្រុងតាខ្មៅឡើយ ត្រូវផ្សព្វផ្សាយ អប់រំ និង​ណែនាំពួកគាត់ ឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុង​ករណីប្រជា​ពលរដ្ឋ​ដែលមិនគោរពតា​មការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធាន​ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយ​មិនមានការលើកលែងឡើយ។

ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ និ​ងមេភូមិគ្រប់ភូមិ ត្រូវ​ដាក់ប៉ុស្តិ៍ប្រចាំ​ការ​នៅក្នុងភូមិជាប្រចាំ ដោយមិ​នឱ្យ​ប្រជាពលរដ្ឋណាម្នាក់ ដែលមិ​នមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមា​នប្រជាពលរដ្ឋ​ចេញម​កក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រ​ចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងកា​រចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3108 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101542 នាក់
ខែនេះ :
552709 នាក់
3 ខែនេះ :
1130443 នាក់
សរុប :
17812251 នាក់