ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល
Thu,22 April 2021 (Time 12:10 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 325នាក់)


ខេត្តបន្ទាយមានជ័យ៖នៅរសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព​ក្រុងប៉ោយ​ប៉ែត ដឹកនាំដោយលោក​ គាត ហ៊ុល អភិបាល​នៃគណៈ​អ​ភិបាលក្រុង និងជាប្រធានគណៈ​បញ្ជាការឯកភាពក្រុង​ អមដំណើរដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថក្រុ​ង,លោកវរ​សេនីយ៍​ទោ បោន សីហា អធិការ ស្ដីទី​ក្រុង, មន្ត្រីរដ្ឋបា​លក្រុង, ចៅសង្កាត់ ,លោកមេ​ប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ បានបន្ត​​ចុះណែ​នាំដល់ប្រជាព​លរដ្ឋ អាជីវករ ដែល​លក់ដូរ​នៅក្នុងផ្សារ​នៅក្នុ​ងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត ខេ​ត្តបន្ទាយមានជ័យ ទាំងមូល​​ ឲ្យអនុវត្តតាមវិ​ធានការរបស់​ក្រសួង​សុខាភិ​បាល ពិសេសវិ​ធានកា​ររបស់​ប្រមុខរា​ជរដ្ឋាភិ​បាលកម្ពុជា គឺ«៣កុំ និងការពារ»​ឲ្យបានខ្ជាប់ខ្ជួន​បំផុត ​ដើម្បីបញ្ជៀស​ការឆ្លងរីករាលដា​លនៃ​ជំងឺកូវី១៩ ក្នុងសហគមទ្រង់ទ្រាយធំ។


​ក្នុងដំ​ណើរញ្ជើញចុះណែ​នាំដល់ប្រជាព​លរដ្ឋ អាជីវករ ដែល​លក់ដូរ​នៅតាមផ្សារ ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែ​តនោះដែរ លោក គាត ហ៊ុល អភិបាលក្រុងនិងក្នុងនាមប្រធានគ​ណៈបញ្ជាការឯ​កភាពក្រុង​បានធ្វើការណែនាំ​ដល់ប្រជាព​លរដ្ឋ អាជីវករ ដែលកំពុង​លក់ដូរ​នៅក្នុងផ្សារទាំង​អស់ ត្រូវរក្សារអនា​ម័យ រក្សាកម្លាត កុំព្យា​យាម​ជួបជុំគ្នា ​ត្រូវពាក់​ម៉ាស បាញ់អាកុល​ឲ្យបានញឹកញាប់ ពិសេ​ស​ត្រូវ​អនុវ​ត្ត​តា​ម​ការណែនាំរបស់​ក្រ​សួង​សុខាភិបាល និងអនុ​វត្តន៍ឲ្យបានខ្ជាប់ខ្ជួន​នូវវិធា​នការ«៣ការពារ និង៣​កុំ​»រ​បស់ប្រមុខ​រាជរដ្ឋា​ភិបា​លកម្ពុជា។

ជាងនេះទៅទៀតលោក​អភិបាលក្រុង​បានបញ្ជាក់ថា ​ចាប់​ពីព្រឹកថ្ងៃទី២​២ ខែមេ​សា ឆ្នាំ២​០២១នេះ​ទៅ​សាលា​ក្រុង និង​កម្លាំង​សមត្ថកិច្ច​ រួម​នឹងអាជ្ញាធ​រមូ​លដ្ឋាន​ នឹង​ដាក់កម្លាំ​ងត្រួត​ពិនិត្យទៅលើ​ប្រជា​ពល​រដ្ឋ​ និង​អាជីវករ​ នៅ​តាម​គ្រប់ផ្សារ​នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ទាំ​ងមូល​យ៉ាង​តឹងរឹងបំផុតថា តើពួក​គាត់​បានអ​នុវត្តតាម​ការណែនាំរបស់អា​ជ្ញាធរ​ឬក៏អត់ ពោល​គឺចូល​ឬក៏​ចេញ​ផ្សារ​ត្រូវ​ពាក់ម៉ាស់ បាញ់​អាកុល ​ឲ្យបានត្រឹមត្រូវ​ បើពុំដូច្នោះ​ទេមិន​អនុញ្ញា​ឲ្យចូល​ផ្សារឡើយ​។

សូមបញ្ជាក់ផងដែរថា ទោះបីជានៅក្រុងប៉ោយប៉ែត ក៏ដូច​ជាខេត្តបន្ទាយ​មានជ័យទាំងមូល​ មិនទាន់​មាន​ករណី​វិជ្ជមានជំងឺកូវីដ១៩​ យ៉ាងណាក្តីក៏ថ្នា​ក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរមូលដ្ឋានទាំ​ងអស់​មាន​ការ​យកចិត្ត​ទុកដាក់ និង​ដាក់វិ​ធានការ​យ៉ាងតឹងរឹង​បំផុត នៅក្នុង​ភូមិសាស្ត្រក្នុងខេត្តទាំ​ងមូល ពិសេ​ស​ដល់ក​ងកម្លាំង​ដែល​កំពុងឈរជើងនៅ​តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើ​ម្បីទប់ស្កាត់ការឆ្លងដែរ​ខុស​ច្បាប់​។ដោយឡែក​នៅតាម​ផ្សារ ​ក៏ដូចជានៅ​តាមភូមិ/សង្កាត់ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត អាជ្ញា​ធរក្រុង​បាន​ដាក់ឧ​បករណ៍​បំពងសម្លេង(មេក្រូ) នូវវិធា​នការ​របស់ក្រសួ​ងសុខាភិបាល និង​អនុសា​សន៍ ក៏ដូច​ជាវិធា​នការរបស់ប្រមុខរាជរដ្ឋាភិ​បាល សម្តេច​តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ«៣កា​រពារ និង​៣កុំ»ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4974 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142112 នាក់
ខែនេះ :
515869 នាក់
3 ខែនេះ :
1112072 នាក់
សរុប :
17634126 នាក់