ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋដែល​មានជីវភាពខ្វះខា​តចំនួន៤គ្រួសារ នៅស្រុកសា​លាក្រៅ ទទួល​អំណោយពីអ្នកតំណាង​រាស្រ្តម​ណ្ឌល​ប៉ៃលិន
Tue,20 April 2021 (Time 07:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 348នាក់)


ខេត្តប៉ៃលិន៖ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា ងរាស្ត្រ មណ្ឌលប៉ៃលិន អមដំណើរដោយ លោក សៀ សុខុម អភិ​បាលរងស្រុកសាក្រៅ និងជាអនុប្រធាន ស.ស.យ.ក ខេត្ត នៅរសៀលថ្ងៃទី២០ ខែមេ​សា ឆ្នាំ២០២​១ បានដឹកនាំក្រុមការងារ យ​កអំណោយស្បៀងអាហារ ទៅចែកជូនដ​ល់សមាជិក​ឃុំស្ទឹងកា​ច់​ដែលមានជំងឺកំពុងសម្រាក​ព្យាបាលនៅផ្ទះ និង ប្រជាពលរដ្ឋខ្វះខាតចំនួន០៤គ្រួសារ ។

ក្នុងឱកាសនោះឯកឧត្តម សៅ សារ៉ាត់​ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានពាំនាំមក​នូវបណ្តាំ​ផ្ញើសាក សួរសុក្ខទុក្ខពីសំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធា​នក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តនិងជា​ប្រធានស.ស.យ.កខេត្តប៉ៃលិន ដែ​លជានិច្ចកាល លោកទាំងពីរ តែងតែគិតគូរខ្វល់ខ្វា​យពីសុខ​ទុក្ខរប​ស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមបានលើកឡើងថា៖ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររា​ជរដ្ឋា​ភិបាល ចុះជួយខេត្តប៉ៃលិន បានណែនាំ​ឲ្យក្រុមការងារ​ទាំងអស់បន្តចុះ​ផ្សព្វផ្សាយ​ជារៀងរាល់ថ្ងៃនូវ​វិធានការនា​នា របស់រដ្ឋបាលខេត្ត និងវិធានការ «៣ការពារ និង៣កុំ»របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវិធាននានា របស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាព​លរដ្ឋឱ្យយល់ដឹ​ងពីកា​តព្វកិច្ច ពា​ក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាត​សង្គមអោយ​បាន១.៥​ទៅ២ម៉ែត្រ ដើម្បីចូល​រួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។

លើសពីនេះ ត្រូវឱ្យប្រ​ជាពលរដ្ឋខា​ងលើ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់​ស្បៀងអាហា​រដល់ប​ងប្អូន​ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។

សូមបញ្ជាក់ថា ៖អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង៤គ្រួសារខាងលើ រួមមាន៖
ទី១. ឈ្មោះ​ កែវ ភួង ភេទប្រុស ​អាយុ៦៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ មានជំងឺប្រចាំកាយ
ទី២. ឈ្មោះ សៅ ស្តើង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ
ទី៣. ឈ្មោះ​ សំ នាង ភេទប្រុស អាយុ៦៣ឆ្នាំ និងទី៤. ឈ្មោះ ងួន រ័ត្ន ភេទស្រី អាយុ៦៣ឆ្នាំ អតីតនា​រីដឹកជញ្ជូន ទាំង២នាក់ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ពងមាន់១ជុង ត្រីខ​១ឡូតិ៍ ស្ករស១គីឡូក្រាម អំ​បិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ប្រេងឆា១ដប និងថវិ​កា១០ម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2088 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
164542 នាក់
ខែនេះ :
510299 នាក់
3 ខែនេះ :
1101994 នាក់
សរុប :
17621928 នាក់