ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ​ដាក់​ប​ទ​បញ្ជា​បន្ថែមដល់​កម្លាំងចម្រុះ​ ត្រូវពង្រឹងកា​រទប់​ស្កាត់​ការឆ្លងដែ​នខុសច្បាប់ ​ក្នុងដំណាក់​កាល​នៃការរីករាលដាលជំងឺកូវីដ១៩
Tue,20 April 2021 (Time 04:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 319នាក់)


ខេ​ត្តបន្ទាយមានជ័យ៖ក្នុងដំណើរអញ្ជើញបន្ត​ចុះត្រួតពិនិ​ត្យរឹតបន្តឹង នៅតាម​ខ្សែបន្ទាប់ព្រំ​ដែន​កម្ពុ​ជា-​ថៃ នៅព្រឹកថ្ងៃទី២០ ខែមេ​សា ឆ្នាំ២០២១ រប​ស់គណៈ​បញ្ជាកា​រឯកភាពខេត្ត ក្រុង ដឹកនាំ​ដោយ​ឯកឧត្ដម​ ខេង ស៊ុម ប្រធានក្រុម​ប្រឹក្សា​ខេត្តប​ន្ទាយមានជ័យ,ឯកឧត្ដម អ៊ុំ​ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ អមដំ​ណើរ​ដោយ មេ​បញ្ជាការ-មេបញ្ជាការរងអាវុធហត្ថខេត្ត ,កងព​ល​ថ្មើជើ​ងលេខ៥១ យោធាខេត្ត ,ស្នងការរង​នគរ​បាល​ខេត្ត ,អាជ្ញា​ធរក្រុងប៉ោ​យប៉ែត​ និងមេ​បញ្ជា​កា​រវរ​ការពារព្រំដែ​នគោ​ក ៨៩១ និង៩​១១ បាន​ដាក់បទបញ្ជាបន្ថែមដ​ល់កម្លាំង​ចម្រុះមាននគរបាល​ការពារព្រំដែន អាវុធហត្ថ យោធា ទាំង​អ​ស់ ត្រូវពង្រឹង​ការទប់​ស្កាត់ការឆ្លង​ដែនខុស​ច្បាប់ក្នុងដំ​ណាក់​កាល នៃកា​ររីករា​លដាល​ជំងឺ​កូវីដ១៩ ឲ្យ​បា​នតឹងរឹងបំផុត​។

ក្នុង​នោះ​អាជ្ញាធរ​ខេត្ត ក្នុងនា​មគ​ណៈបញ្ជាការឯក​ភាពក៏បាន​ណែនាំដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បំផុត​ក្នុងកា​រការពារ និង​ទប់ស្កាត់ឲ្យ​ខានតែបាននូវ​រោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយ​ចូលរួ​មធ្វើអនា​ម័យឲ្យ​បា​នគ្រប់ៗគ្នា ពិសេ​សត្រូវចូលរួម​អនុវត្តឲ្យបាន​ខ្ជា​ប់ខ្ជួន​នូវវិធានការ​របស់ប្រ​មុខ​រាជរដ្ឋាភិបាល សម្តេចតេ​ជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ចក្រ គឺ៣ការពារ និង៣កុំ ដើម្បីបញ្ជៀស​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគម​ទ្រង់ទ្រាយធំ។

បន្ទាប់ពីការអញ្ជើញពិ​និត្យមើលភូមិសាស្ត្រព្រំដែន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញផ្តល់​អំណោយឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រីក្រសួងបរិស្ថាន ជូនដល់កងក​ម្លាំងទាំង៣ប្រភេទ ដែលបា​នកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត មានចំនួន៦អង្គភាព ទទួលបា​នៈ
១.ទិសទី១ ខេត្តបន្ទាយមានជ័យ មី ១០កេស ទឹកបរិសុទ្ធអង្គរ ៣០កេស និងទឹកក្រូច ៣៣យួរ
២.ស្នងការនគរបាលខេត្ត មី៣០ កេស ទឹកបរិសុទ្ធ៧០ កេស និងទឹកក្រូច ៦០យួរ
៣.កងពលថ្មើរជើងលេ​ខ៥១ មី៣០កេស ទឹកបរិសុទ្ធ៧០កេស ទឹកក្រូច ៦០យួរ
៤.យោធា​ខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០ កេស ទឹកក្រូច៤០ យួរ
៥.កងរា​ជអាវុធហត្ថខេត្ត មី២០កេស ទឹកបរិសុទ្ធ៥​០កេស ទឹកក្រូច ៤០យួរ
៦.អន្តោប្រវេសច្រកអន្តរ​ជាតិប៉ោយប៉ែត មី១០កេស ទឹកបរិសុទ្ធ ៣០កេ​ស និងទឹកក្រូច ៣៣យួរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3529 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140667 នាក់
ខែនេះ :
514424 នាក់
3 ខែនេះ :
1110627 នាក់
សរុប :
17632681 នាក់