ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលក្រុងប៉ោយ​ប៉ែត ចាត់​ឲ្យក្រុម​ការងារ​ នាំយក​រថយ​ន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង
Mon,19 April 2021 (Time 05:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 349នាក់)


ខេត្ត​បន្ទាយមានជ័យ៖​ដោយ​មាន​ការយកចិត្តទុក​ដាក់​ចំពោះប្រជា​ពលរដ្ឋ​ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក​ គាត ហ៊ុល អភិបា​ល នៃគណៈអ​ភិបាលក្រុងប៉ោយប៉ែត បានចាត់​ឲ្យ​ក្រុមកា​រងារ​នាំ​យក​រថយន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីដី​ចំណី​ផ្លូវ និង​ចំណីផ្លូវ​រថភ្លើង តាមបណ្តោយ​ផ្លូវជា​តិ​លេខ៥ និងស្របផ្លូវរថភ្លើង ស្ថិត​នៅក្នុងភូមិគី​ឡូ​លេខ៤ សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោយ​ប៉ែត ខេត្ត​បន្ទាយមាន​ជ័យ ផ្លាស់ប្តូរទៅទទួល​យ​កដី​ស្រ​បច្បាប់​នៅភូមិបឹង​ជង្រុក​តេជោឈ្នះ ឈ្នះ ស្ថិត​នៅក្នុង​ឃុំ​បឹង​ជង្រុក ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​វិញ។

​លោក​ គាត ហ៊ុល អភិបាលក្រុង​បាន​ឲ្យដឹងថា ប្រជា​ពលរដ្ឋ​​ដែលរស់​នៅសំណង់មិនរៀបរយ​លើដី​ចំ​ណីផ្លូវ និង​ចំណីផ្លូវ​រថភ្លើង ​មួយចំនួន​ធំបាន​ដោះស្រាយ​ពី​គោល​នយោបា​យផ្លូវដែករួចរាល់ហើយ តែ​ចំនួន​៤៣គ្រួសារ​​ ដែល​កំពុងតែ​រុះរើចេញ ​ដោយ​ផ្លាស់​ប្តូទៅរ​ស់នៅលើដី​ស្រប​ច្បាប់​នៅ​ភូមិ​បឹ​ងជ​ង្រុក​តេជោ​ឈ្នះ ឈ្នះ នាពេល​នេះ​ដ៏ធ្លាប់បានដោះស្រាយម្តងរួចម​កហើ​យដែរ​ តែពួក​គា​ត់មិនព្រម ​ទើប​លោក​ស្នើ​សុំ​ឯកឧត្ដម ​ប៉ាន់ខែម ប៊ុនថន នាយ​ករងខុទ្ទកាល័​យសម្តេចតេ​ជោ នាយ​ករដ្ឋមន្រ្តី ​ដែល​ជាតំ​ណាង​ឲ្យសម្តេច​តេជោ ចុះម​ករៀប​ចំដីជូន​ប្រជា​ពល​រដ្ឋនៅឯបឹងជង្រុកនោះ លោក​ក៏បាន​យ​ល់​ព្រម​សហការជាមួ​យអាជ្ញាធរក្រុង ដើម្បី​យ​ក​ទីតាំង​ខា​ងនេះ​រៀប​ចំធ្វើជា​សួន​ស​ម្រាប់​លម្អ​ក្រុង។​

បន្ទាប់ពី​ធ្វើការ​សម្រប​សម្រួលដោយ​ឈ​លើ​យុទ្ធសាស្ត្រឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​របស់​ស​ម្តេច​តេជោ ដោ​យ​បាន​បែងចែក​ និងរៀបចំ​ដីនៅ​ភូមិ​បឹ​ងជ​ង្រុក​តេ​ជោ​ឈ្នះ ឈ្នះ ​ឲ្យពួក​គាត់រ​ស់នៅ​យ៉ាង​សមរម្យ ពួក​គាត់ក៏បានយ​ល់ព្រម ស​ម្រេច​រុះរើចេញ ដោយមិនមានកា​របង្ខិតបង្ខំនោះ​ឡើយ។

ដោយ​ខ្លះ​បានរុះ​រើ ជួល​រថយន្តដឹ​ក​ដោយខ្លួនឯង និងខ្លះ​ទៀត​បានការ​ជួយជ្រោម​ជ្រែងពីលោកអភិ​បាល​ក្រុង ដោយចាត់​ឲ្យក្រុម​ការងារនាំយករថយន្តជួយដឹ​កជញ្ជូនផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4446 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
141584 នាក់
ខែនេះ :
515341 នាក់
3 ខែនេះ :
1111544 នាក់
សរុប :
17633598 នាក់