ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំ​ក្រុមការងារ​ អញ្ជើញចុះ​សាកសួរសុខទុក្ខ និង​ពិនិត្យ​រៀបចំ​អា​ហារប្រចាំថ្ងៃជូន​ដល់ពលរដ្ឋ ដែលកំពុងធ្វើ​ចត្តាឡីស័ក
Sat,17 April 2021 (Time 03:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តកំពង់ចាម៖គណៈ​កម្មការ​ប្រ​យុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ដឹកនាំដោយ​ឯកឧត្តម អ៊ុន ចាន់ដា អភិបា​ល​នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រ​ធាន​គណៈ​កម្មការ​ខេត្តប្រ​យុទ្ធប្រឆាំងនឹ​ងជំងឺកូវីដ​-១៩ អមដំណើរដោយលោក លោកស្រី​អភិបាល​រងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បាន​អញ្ជើញចុះ​ពិនិត្យមណ្ឌ​លចត្តាឡីស័ក​របស់រដ្ឋបាលខេត្ត នៅ​មជ្ឈម​ណ្ឌលគរុកោសល្យភូ​មិភាគកំពង់ចាម ដើម្បីសា​កសួរ​សុខទុក្ខ និងត្រួតពិនិត្យ​ការរៀបចំចាត់​ចែងការស្នាក់នៅ ​ក៏ដូចជាកា​ររៀបចំម្ហូប​អាហារប្រចាំ​ថ្ងៃជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើ​ចត្តាឡីស័កនៅទីនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបា​លខេត្តក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនា​មគណៈ​កម្មការខេត្តប្រ​យុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់ម​ន្រ្ដីប្រចាំការ ត្រូវរក្សាប​រិស្ថានស្អាត និងអនាម័យជា​ប្រចាំ ជាពិសេសត្រូវ​យកចិត្តទុកដា​ក់តាមដាន​ឲ្យបាន​ជាក់លាក់ អំពីតម្រូវកា​រចាំបាច់រប​ស់អ្នក​ធ្វើចត្តា​ឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈ​មចំពោះមុខជូន​ពួកគាត់ ឲ្យបានទាន់ពេលវេលា និង​ត្រូវរាយការណ៍ និងសុំយោប​ល់ដឹកនាំពីរដ្ឋ​បាលខេត្ត ដើម្បីដោះស្រាយបា​នទាន់ពេលវេលា។
បើតាមរដ្ឋបាលខេត្ត​បានបញ្ចាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពល​រដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័ក​របស់់រដ្ឋបាលខេត្ត មានចំនួន២៦០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6473 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
168927 នាក់
ខែនេះ :
514684 នាក់
3 ខែនេះ :
1106379 នាក់
សរុប :
17626313 នាក់