ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងពង្រឹងស​ណ្តាប់ធ្នាប់សាធារណៈ ចំពោះកា​រលក់ដូរ​បណ្តោះ​អាសន្ន​រប​ស់អាជីវករ នៅកីឡដ្ឋាន​ខេត្តកណ្ដាល
Sat,17 April 2021 (Time 12:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 322នាក់)


ខេត្តកណ្ដាល៖ដើម្បីចូលរួ​មទប់ស្កាត់​ការឆ្លងរា​លដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីស​ម្រេចលេខ​៤៩ សសរ​ ចុះថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២០ របស់​រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២​០២១​នេះលោក តាំង ម៉េងលាន អ​ភិបាលរងខេត្តកណ្តាល និ​ងលោកស្រី ​ហ៊ុន កុសនី អភិ​បាល​រងខេត្ត ព្រមទាំងអជ្ញាធរក្រុង​តាខ្មៅ បានដឹកនាំកម្លាំងចុះ​ត្រួតពិនិត្យ និងពង្រឹងស​ណ្តាប់ធ្នាប់​សាធារណៈ នៅទីតាំង​សម្រាប់ឲ្យបងប្អូនអា​ជីវករផ្សារតាខ្មៅ លក់ដូរជា​បណ្ដោះអាសន្ន ស្ថិតនៅ​កីឡដ្ឋា​នខេត្តកណ្ដាល ក្រុងតា​ខ្មៅ ក្នុងអំឡុងពេល​បិទខ្ទប់​ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង​តាខ្មៅ រយៈ​ពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី​១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១។

ក្នុងនោះលោក តាំង ម៉េងលា​ន បានធ្វើការណែនាំដល់​អាជីវករ ដែលកំពុងលក់ទំនិញទាំងអស់ ត្រូវ​រក្សាអនាម័​យតាមការណែនាំរបស់ក្រសួង​សុខាភិបាល ត្រូវពាក់ម៉ាស និង​លាងដៃ​ជាមួយអាលកុល​ឲ្យបានញឹកញាប់ ត្រូវ​លក់ដូរនៅ​តាមទីតាំងដែ​លអាជ្ញាធ​រ បានកំណត់ឲ្យ ជាពិសេសត្រូវមា​នស​ណ្តាប់​ធ្នាប់ល្អក្នុង​ពេលលក់ដូរ លក់តែទំនិញ​ណាដែលមានការ​ចាំបាច់ដូចជា ត្រី សាច់ជាដើមដាច់​ខា​ត់ត្រូវស្តាប់តា​មការបញ្ជាណែនាំរបស់អាជ្ញាធរ។ជាងនេះទៅទៀត​អភិបាលរង​ខេត្ត ក៏បានណែនាំ ដល់ប្រជាពលរដ្ឋ ដែលមកទិញទំនិញ ក៏ត្រូវ​តែអនុវត្តឲ្យបានត្រឹម​ត្រូវតាមវិធា​នអនាម័យរប​ស់ក្រសួ​ងសុខាភិបាលផងដែរ ត្រូវទិញ​ទំនិញឲ្យបាន​លឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកម​នុស្ស​ច្រើន​ពេក។រីឯអ្នកលក់មិនត្រូវឆ្លៀតឱកាសលក់តំឡើងថ្លៃ​ នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
332 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
137470 នាក់
ខែនេះ :
511227 នាក់
3 ខែនេះ :
1107430 នាក់
សរុប :
17629484 នាក់