ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ​កងកម្លាំងឈរជើង អនុវត្តបំរាមរា​ជរដ្ឋាភិ​បាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ក្នុងភូមិសាស្ត្រខេត្តកំពត
Sat,17 April 2021 (Time 11:23 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រ​ធានគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត អមដំណើ​រដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ​ អង្គភាព​ កងកម្លាំង​ប្រដាប់អាវុធ កា​ល​ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ បា​នចុះសួរសុខទុក្ខ និងនាំអំ​ណោយជាគ្រឿង​ឧបភោគបរិ​ភោគ ម៉ាស​ និងថវិកា​មួយចំនួន​ឧបត្ថម្ភជូនដ​ល់កងកម្លាំងដែល​ឈរជើងត្រួតពិនិត្យ​ការអនុវត្តសេចក្ដី​សម្រេច របស់​រាជរដ្ឋាភិបាលក្នុង​ការចល័ត​ ធ្វើដំណើរឆ្លងខេត្ត របស់ប្រជាពលរដ្ឋ ដើម្បី​បង្ការទប់​ស្កាត់ការឆ្លងរីករាលដា​លដោយជំងឺកូវីដ១៩ នៅលើដ​ងផ្លូវជាតិចំណុចគោលដៅសំខាន់ៗ ចំនួន​៣ក្នុងភូមិ​សាស្ត្រខេត្តកំពត ។

ក្នុងនោះគោល​ដៅ ទី១-ចំណុចបង្គោលគី​ឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែ​ចែង​ ស្រុកជុំគីរីជាមួយ ខេត្តតាកែវ។
គោល​ដៅទី២-ចំណុចអតីតសកលវិទ្យា​ល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុក​ឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ និងគោល​ដៅទី៣-លើ​ដងផ្លូវជាតិលេខ៣១ ត្រង់ចំ​ណុចចន្លោះ​គីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។

មានប្រសា​សន៍សំណេះ​សំណាល ឯកឧត្តម ជាវ តាយ ក្នុងនាមប្រធា​នគណៈបញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត បានសំដែងការ​កោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធ​រមូលដ្ឋានកង​កម្លាំងស​មត្ថកិច្ច​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរ​យៈពេលកន្លង​មកតែងបាន​ចូលរួមជាមួយ​រដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធាន​ការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូចជា​វិធានការរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។ជា​ពិសេស​ក្នុងឱ​កាសនៃពិ​ធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរឆ្នាំនេះ ដែលកម្ពុជាយើង​កំពុងស្ថិតក្នុង​ស្ថានភាពប្រឈ​មនឹងការរីករា​លដាលជំងឺកូវីដ១៩ ហើយបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តែងមានការព្រួយបារម្ភយកចិត្តទុកដាក់ខ្ពស់ និងមានការអំពាវ​នាវណែនាំ​ជំរុញដល់អា​ជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ ឃុំ​ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល​រដ្ឋយើងទាំង​អស់គ្នា ឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធាន​ការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិង​ចំណា​ត់ការព្រម​ទាំងបទប​ញ្ជាផ្សេងៗ​ក៏ដូចជាការ​អំពាវនាវរប​ស់សម្ដេចតេជោ ហ៊ុន​ សែន​ ដើម្បីយើងទាំង​អស់រួ​មគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់​ជំងឺដ៏កាចសាហា​វនេះកុំឲ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។

ក្នុងឱកាស​នោះ ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភអំណោ​យដល់​កម្លាំងឈរជើង​ទាំង​បី​គោលដៅសរុប​ចំនួន១៣​៦នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូ​នគ្រឿងឧ​បភោគបរិ​ភោគនិ​ងម៉ាស ក្នុងមួយគោ​លដៅ ទទួលបានទឹ​កសុទ្ធ ១០កេះ មី១០កេះ​ ទឹកផ្លែឈើ៥កេះ និងម៉ាស ៥០០​ម៉ាសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3324 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140462 នាក់
ខែនេះ :
514219 នាក់
3 ខែនេះ :
1110422 នាក់
សរុប :
17632476 នាក់