ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្កើត​កម្មវិធីផឹកស៊ី ច្រៀងរាំ បំពា​ន​ទៅនឹងសេចក្តីសម្រេច ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ត្រូវ កម្លាំងនគរបាលខណ្ឌមានជ័យចាប់វាយខ្នោះ
Sat,17 April 2021 (Time 10:14 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


រាជធានីភ្នំពេញ៖អាងខ្លួនជា​ឧត្តមសេនីយ៍ទោ ផ្គើ​នហ៊ាន​បង្កើតកម្មវិធីផឹកស៊ី រាំច្រៀង​ដល់អ្នក​ជួលបន្ទប់​របស់ខ្លួនជា​ច្រើននាក់ បំពាននឹងសេចក្តីសម្រេចរ​បស់រាជរដ្ឋាភិបាលកម្ពុជា ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ក្រោមកា​របញ្ជាផ្ទាល់ពី​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគ​ណ:អភិបាល​រាជធានីភ្នំពេញ និងជាប្រធានគ​ណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចាប់​វាយ​ខ្នោះឧត្តម​សេនី​យ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រ​ធានសេធិការ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ និងបក្ខ​ពួក០២នាក់ទៀតកាលពីវេលាម៉ោង២១និង៣០​យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិ​ដំណាក់ធំទី២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់​អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ​ បានបញ្ជាក់ថា៖នៅវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានប្រជាព​លរដ្ឋល្អបានរាយការណ៍ប្រាប់ថា៖នៅចំ​ណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណា​ក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ម្ចាស់
ផ្ទះបានរៀបចំបង្កើតកម្មវិធី​ផឹកស៊ី ច្រៀងរាំ ឱ្យកម្មករជួលបន្ទប់ផ្ទះជួលរ​បស់ខ្លួន។ក្រោ​យពីទទួល​បានព័​ត៌មាននេះភ្លាម​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយ​កម្លាំងអន្តរាគ​មន៍របស់អគ្គស្នង​ការដ្ឋាននគរបាលជាតិ ក៏បានចុះទៅដល់ទីតាំងខាងលើភ្លាមៗហើយបាន​ឃា​ត់​ខ្លួនម្ចាស់ផ្ទះជួលរួមនិងបក្សពួក០២នាក់ទៀតរួមមាន៖
១/-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ផ្ទះជួល មានឋាន​ន្តរស័ក្តិជា​ឧត្តមសេនី​យ៍ទោ ។
២/-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើមើល​ការងារនៅផ្ទះជួល។
៣/-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើ មើលការងារនៅផ្ទះជួល។ រីឯមនុស្ស​មួយចំនួន​ដែលជាអ្នកមកជួលបន្ទប់ជួ​លបានរត់ចូលក្នុងបន្ទប់ផ្ទះជួលអ​ស់ពេលសមត្ថកិច្ចទៅដល់។
ក្រោយ​ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំង​នគរបាលបញ្ជូន​ខ្លួនទៅ​កាន់អធិការដ្ឋាននគ​របាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805366 នាក់