ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ជាវ​ តាយ​ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចំនួន១​០៧គ្រួសារ នៅស្រុកកំពង់ត្រាច
Tue,13 April 2021 (Time 03:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 341នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រ​ធា​នគណៈកម្មាធិ​ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពី​ព្រឹកថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០២១ បានដឹកនាំ​ក្រុមកា​រងារ អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែកអំណោយដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចំនួន១​០៧​គ្រួសារ នៅស្រុកកំពង់ត្រាច ខេត្តកំពត។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់​ពីសុខ​ទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោល​ឲ្យប្រជាពលរដ្ឋ​ណាម្នាក់​ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមា​នការដោះស្រាយអ្វីឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បើទោះ​បីអំណោយ​ដែលបាន​ចែកជូនប្រ​ជាពលរដ្ឋនាពេលនេះ មានចំនួនតិ​ចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាល​ការលំបា​កខ្វះខាត​របស់​បងប្អូន​បានមួយគ្រាផងដែរ។ក្នុងនោះឯកឧត្តមក៏បានក្រើនរំលឹកអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ ត្រូវ​បន្តប​ង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវ​ត្តតាមវិធាន​ការណែនាំរបស់​ក្រសួ​ងសុខាភិបាល និងវិធាការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពា​រនិង ៣កុំ ឱ្យបានគ្រប់ៗគ្នា ក្នុង​ការចូលរួមទប់ស្កាត់ ​និងការពារជំងីកូវីដ-១៩។

អំណោយ​ដែលត្រូវ​ចែក​ជូនប្រជាពល​រដ្ឋងាយរងគ្រោះ ក្នុងនោះ៖
-ម៉ោង៨.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្ត​កំពូលមាស ស្រុកកំពង់ត្រាច ប្រជាពលរដ្ឋចំ​នួន៥៦គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រម​ទាំ​ងបានឧបត្តម្ភជូនទីប្រឹក្សា​យុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរ​បាល កង​រាជអាវុធ​ហត្ថ និងប្រជា​ការពារ សរុបចំនួន៤៣ម៉ឺនរៀល។

-ម៉ោង៩.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ក្រុងកំពត ប្រជាពលរដ្ឋ​ចំនួ​ន៥​១គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺ​នរៀល ព្រមទាំងបានឧបត្តម្ភជូន ទីប្រឹក្សាយុវ​ជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាក​បាទក្រហម នគរ​បាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៥៤ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
368 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103740 នាក់
ខែនេះ :
552622 នាក់
3 ខែនេះ :
1163163 នាក់
សរុប :
17805559 នាក់