ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តមណ្ឌលគិរី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ នៅក្នុងស្រុកពេជ្រាដា
Sat,10 April 2021 (Time 06:30 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 353នាក់)


ខេត្តមណ្ឌលគិរី៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ ដើម្បីការពារបូរណភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់កងកម្លាំងនគរបាល ជាពិសេស កងកម្លាំងដែលនៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណភាពទឹកដី ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ រវាងប្រទេសជិតខាង ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

អំណោយដែលត្រូវផ្តល់ជូនដល់កងកម្លាំងរួមមាន៖ រដ្ឋបាលខេត្ត បានឧបត្ថម្ភ ត្រីខ ៣កេះធំ មី៣កេះធំ ទឹកសុទ្ធ៣០កេះ និងថវិកា ៤លានរៀល រីឯអំណោយរបស់អគ្គស្នងការនគរបាលជាតិ រួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកត្រី និងថវិកាចំនួន ៤លានរៀល។បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១លានរៀល រីឯ ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកាចំនួន៦០ម៉ឺនរៀល ឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថ ប្រចាំនៅទីស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅឃុំពូជ្រៃ ក្នុងស្រុកពេជ្រាដា ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4258 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158597 នាក់
ខែនេះ :
554323 នាក់
3 ខែនេះ :
1171568 នាក់
សរុប :
17804454 នាក់