ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិតជាអាសូ​ណាស់ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបា​នឃាតក ចាក់និ​ងកាំបិតរួចអាក ស្លាប់​យ៉ា​ងអាណោចអាធ័ម ក្នុងថ្លុក​ឈាម នៅ​ក្នុងបន្ទប់ជួល លើ​ឡៅតឿ បន្ទប់លេខ៥
Wed,03 March 2021 (Time 11:24 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 321នាក់)


ខេត្តបន្ទាយមានជ័យ​៖នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដ​ល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែល​គេប្រទះឃើញស្ត្រី​ម្នាក់ដេកស្លាប់ក្នុង​ថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ ក្នុងបន្ទប់លេខ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់​/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគេដាក់ការសង្ស័យថា ជាករណីឃាត្តកម្ម។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើ​ការងារនៅកាស៊ីណូ ហ្ក្រេនរីសតរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

ប្រភពបញ្ជាក់ថា ករណីនេះសង្ស័យជាករណីឃាតកម្ម ដោយសារនៅលើរូបរា​ងកាយមាន​ស្នាមចា​ក់នឹងកាំបិតជាច្រើនកាំបិត(សុះ) នឹងអា.ក. រួចយកភួយសណ្ដប់ពីលើធម្មតា ឯដៃចងជា​ប់ទៅនឹង​អាវទ្រនាប់។

ប្រភពបញ្ជាក់ទៀតថា នៅក្នុងបន្ទប់ជួលខាងលើជនរងគ្រោះជួលស្នាក់នៅពីនាក់មិត្តភ័ក្រ តែនៅ​មុនពេ​លកើតហេតុ មិត្តភ័ក្ររួមការចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាក លុះដ​ល់វេលា​កើត​ហេ​តុខាងលើមិត្តភ័ក្របានចេញពីធ្វើការវិញ បែជាបន្ទប់ចាក់សោពីក្នុងទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញ និងព្រះរាជអាជ្ញារងខេត្ត បានចុះម​កធ្វើកោ​ស​ល្យវិច័យ នឹងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។តែទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ អ្នកសារព័ត៌មា​នយើងមិនទាន់​ទទួលបានព័ត៌មាន​ច្បាស់កា​រពី​កម្លាំងសមត្ថកិច្ចនៅឡើយទេ ក្រោយពីធ្វើកោសល្យវិច័យរួច ជំនាញបាន​ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវេលាម៉ោងជិត២ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2352 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
164806 នាក់
ខែនេះ :
510563 នាក់
3 ខែនេះ :
1102258 នាក់
សរុប :
17622192 នាក់