ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងម្នាក់ ព្រោះតែខឹងបងស្រីស្តីបន្ទោស រឿងដើរលេង និងទះកំផ្លៀង៣ដៃ រត់ទៅចង ក សម្លាប់ខ្លួនឯងនៅលើដើមអាកាស្យា
Wed,31 March 2021 (Time 11:26 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 551នាក់)


ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុសចិត្តខ្លាំងម្នាក់ ដោយសារតែខឹងបងស្រីស្តីបន្ទោសបន្តិចបន្ទួចពីរឿងដើរលេង ហើយថែមទាំងទះកំផ្លៀង៣ដៃទៀត រត់ទៅចង ក សម្លាប់ខ្លួនឯងបានសម្រេច នៅលើដើមអាកាស្យា ស្ថិតនៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវគេប្រទះឃើញកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១។

នគរបាលប៉ុស្តិ៍អូរអំបិលបានប្រាប់អ្នកព័ត៌មានឲ្យដឹងថា ក្មេងប្រុសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ រឿន បញ្ញា អាយុ១២ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

នគរបាលប៉ុស្តិ៍អូរអំបិលបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តីបន្ទោសពីរឿងដើរលេងទាំងថ្ងៃទាំងយប់មិនខិតខំរៀនសូត្រហើយបានទះកំផ្លៀងចំនួន៣ដៃបន្ថែមទៀង ក៏បានយកខ្សែរនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងក ទៅហ្នឹងដើមអាកាស្យាកំពស់ប្រហែល២ម៉ែត្រកន្លះពីដី ចំងាយពីផ្ទះប្រហែល១៣០ម៉ែត្រ ខាងកើតផ្ទះក្នុងកម្ពោតព្រៃ ភ្លាមៗនោះដោយមានការមិនទុកចិត្តបងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញកុមារ៉ានេះបានចង ក រួចទៅហើយ បន្ទាប់មកបាននាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីការចងក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ។បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
447 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98881 នាក់
ខែនេះ :
550048 នាក់
3 ខែនេះ :
1127782 នាក់
សរុប :
17809590 នាក់