ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត
Tue,30 March 2021 (Time 08:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 386នាក់)


ខេត្តប​ន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំ​ដោយមានការអញ្ជើញ​ចូលរួម ពីលោកអភិបាលរងខេត្ត លោក​នាយក នាយ​ករងរដ្ឋបាលសាលា​ខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ​អង្គភា​ពពាក់​ព័ន្ធ តាមប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព Video Conference ក្រោមអធិបតីភាព លោក​ជំទាវ ឱ វ៉ាន់ឌីន ​រដ្ឋលេខា​ធិកា​រក្រសួង​សុខា​ភិបាល និងជាប្រធានអនុគ​ណៈកម្មការចំ​ពោះកិច្ចស​ម្រាប់​ចាក់វ៉ា​ក់សាំង​ការពារជំងឺកូវីដ-១៩ ក្នុង​ក្រប​ខ័ណ្ឌទូទាំង​ប្រទេស នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០​២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមាន​ជ័យ បានមាន​ប្រសាសន៍​ណែនាំ​ដល់អាជ្ញាធរក្រុង ស្រុក ត្រូវប​ន្តអ​ប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋដែល​មានអាយុចាប់ពី ៦០ឆ្នាំ​ឡើង ឱ្យពួកគាត់​ចុះឈ្មោះចាក់​វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅតាមក្រុង ស្រុក បន្តទៀត។

មន្ទីរសុខាភិបាលខេត្ត អាជ្ញាធ​រក្រុង ស្រុក ត្រូវជួយសម្រួលប​ងប្អូនប្រជាព​លរដ្ឋមកកាន់​ទីតាំងចាក់វ៉ា​កសាំងឲ្យ​បានច្បាស់ ត្រូវបន្តស្រង់​ឈ្មោះប្រជា​ពលរដ្ឋដែលមាន​​អាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រ​ចិត្តចាក់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀ​មយុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅទូទាំ​ងខេត្តនាពេលខាងមុខ ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំឱ្យមន្ទីរសុខាភិបាល រៀបចំក្រុមការងារ​ចាក់វ៉ាក់សាំងកូវីដ-១៩ ជា​ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំ​ងនៅតាមក្រុង ស្រុក ។ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានណែនាំដ​ល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់​ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ា​ស់កំ​ដៅ រក្សាគម្លាត​សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀស​វាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩ និង​ត្រូវអនុវត្តតា​មការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98869 នាក់
ខែនេះ :
550036 នាក់
3 ខែនេះ :
1127770 នាក់
សរុប :
17809578 នាក់