ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បន្ទាប់​ពី​មានប្រជាពលរដ្ឋឆ្លងជំងឺ​កូវីដ-១៩ ក្នុងព្រឹត្តិការ​ណ៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បាន​សម្រេច​បិទ​ការចេញ ចូលនៅភូមិអូររុន ​ស្រុកស្ទឹងត្រង់ ជាបណ្តោះអាសន្ន
Tue,30 March 2021 (Time 08:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកំពង់ចាម៖ក្រោយពី​មានប្រជា​ពលរដ្ឋឆ្លងជំងឺ​កូវីដ-១៩ ​ក្នុងព្រឹត្តិការ​ណ៍ ២០ កុម្ភៈនោះនៅថ្ងៃទី ៣០ ខែមី​នា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម​បានចេញសេចក្តីប្រកាសព័ត៌មាន​ ដោយស​ម្រេចបិទ​ការចេញ ចូល​ភូមិអូររុន ស្ថិតនៅក្នុង​ឃុំ​ខ្ពក​តាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាបណ្តោះ​អាសន្ន។​

យោងសេចក្តីប្រកាសព័ត៌មា​នរបស់រដ្ឋ​បាលខេត្តកំពង់​ចាម​បញ្ជាក់​ថា ដើ​ម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃជំងឺ​កូវីដ១៩​ ដ៏កាចសាហាវ​នោះរដ្ឋ​បាលខេត្ត​​បានសម្រេច
ប្រការ១.ត្រូវបានបិទកា​រចេញ ចូល​ ជាបណ្តោះអាសន្ន នូវភូមិ​អូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមា​នប្រជា​ព​លរដ្ឋឆ្លង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ចាប់​ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតដល់មាន​ការ ជូនដំណឹងឡើងវិញ ។
ប្រការ ២.បទប្បញត្តិទាំងឡា​យណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុក​ជានិរាក​រណ៍ ។
ប្រការ ៣.នាយករដ្ឋបាលសា​លាខេត្ត លោកអភិបាលនៃ​គណៈអភិបាល​ស្រុកស្ទឹងត្រង់ ប្រធានមន្ទីរ -អង្គភាពរដ្ឋបាល​ឃុំ​ខ្ពបតាងួន និងប្រជាពលរដ្ឋ ក្នុងភូមិ​អូររុន ឃុំខ្ពបតាងួន ត្រូវអនុវត្តសេ​ចក្តីស​ម្រេច​នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ព័ត៌មានលំអិតសូមអាននូវ​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត​ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3048 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106420 នាក់
ខែនេះ :
555302 នាក់
3 ខែនេះ :
1165843 នាក់
សរុប :
17808239 នាក់