ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំ​អនុគណ:កម្មការ ចំពោះកិច្ចស​ម្រាប់ចាក់វ៉ា​ក់សាំងការ​ពារជំងឺ​កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
Tue,30 March 2021 (Time 07:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 358នាក់)


ខេត្តកំពង់ចាម៖កិច្ចប្រជុំអនុគណ:កម្មការចំ​ពោះកិច្ចសម្រាប់កា​រចាក់វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ ក្នុងក្រប​ខ័ណ្ឌទូទាំងខេត្ត នៅរសៀលថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធបញ្ជូន​សារសម្លេង​រូបភាព Video Conference ក្រោមអធិបតីភា​ពលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខា​ធិការក្រសួង​សុខា​ភិបាល និងជាប្រធានអនុគ​ណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ា​ក់សាំងការពារជំងឺកូវីដ-១៩ ក្នុង​ក្រប​ខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបា​លខេត្តកំពង់ចាម និងជា​ប្រធាន​គណៈ​កម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ បានធ្វើកា​រណែនាំដល់ក្រុង ស្រុក ត្រូវ​បន្តអ​ប់រំផ្សព្វផ្សា​យជូនដល់ប្រជា​ពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគា​ត់ចុះ​ឈ្មោះ​ចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត​នៅតាមក្រុង ស្រុក បន្តទៀត។

មន្ទីរសុខាភិបាល​ខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយស​ម្រួលបងប្អូនប្រជា​ពលរដ្ឋមកកាន់​ទីតាំងចាក់វ៉ា​កសាំងឲ្យបានច្បាស់ និងត្រូវ​បន្តស្រង់​ឈ្មោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥​៩​ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ដើម្បីត្រៀម​យុទ្ធនាការចាក់វ៉ា​ក់សាំងនៅទូ​ទាំងខេត្តនាពេលខាងមុខ ។

ឯកឧត្តមអភិបាលខេត្ត បានចាត់តាំងលោក លោកស្រីអភិ​បាលរងខេត្ត ដឹកនាំ​មន្ត្រីជំនាញ នៃមន្ទីរ​សុ​ខាភិបាលនៃរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំង​ដែលត្រៀម​រៀបចំ​សម្រាប់​ការចាក់វ៉ាក់​សាំងការពារ​ជំងឺកូវីដ-១៩ នៅតា​មស្រុកទាំង៨ ក្នុងខេត្ត ដោយ​ឡែកសម្រាប់ក្រុងកំពង់ចាម ឯកឧត្តម​អភិបាល​ខេត្ត បានឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រៀបចំនៅមន្ទីរពេទ្យខេត្ត សម្រាប់ប្រ​ជាពល​រដ្ឋក្នុងក្រុង និងនៅ​សា​លាខេត្ត សម្រាប់មន្ត្រីរា​ជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ចំណែក​នៅស្រុកកំ​ពង់សៀម ត្រូវរៀប​ចំនៅមណ្ឌលសុខភាពអំពិល ឃុំអំពិល ​និងមណ្ឌលសុខភាពកោះរកា ឃុំកោះ​រការ ស្រុកកំពង់សៀម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3180 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106552 នាក់
ខែនេះ :
555434 នាក់
3 ខែនេះ :
1165975 នាក់
សរុប :
17808371 នាក់