ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃា​ត់ខ្លួនក្រុមប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែតម្នាក់ ពាក់ពន្ធ័ករណី​លួច​ដឹក​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ តាម​ច្រក​របៀង​ ទៅប្រទេសថៃ
Mon,29 March 2021 (Time 06:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 274នាក់)


ខេត្ត​បន្ទាយមានជ័យ​៖​បន្ទាប់ពី​ទទួលបា​ន​ព័ត៌មាន​សម្ងាត់​ថា​ មា​នការ​ចរាចរណ៍​នាំព​លករ​ឆ្លងដែន​ខុស​ច្បាប់តា​មច្រ​ករ​បៀង​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ដោ​យមាន​រថយន្តប្រភេ​ទកាម៉ារីពណ៌ស មួយ​គ្រឿង​ជាអ្នកធ្វើ​សកម្មភា​ពនោះ នៅព្រឹកថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០២១ កម្លាំង​ចម្រុះ​មានកម្លាំង​អាវុធហ​ត្ថក្រុង​ប៉ោយប៉ែត កងពល​តូចថ្មើរជើងលេ​ខ៥១ កម្លាំងវរសេនា​តូចនគរ​បាលការពា​រព្រំដែន​គោកលេខ៩១១ បានសហការណ៍ចុះបង្ក្រាបនៅចំណុចខាងក្រោយ​ផ្ទះ​សំណាក់​លី ហួត ក្បែរមា​ត់​អូរព្រំដែន ខាង​ជើ​ងចុង​ស្រស់ ស្ថិត​នៅ​ក្នុងភូ​មិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ឃាត់​ខ្លួនជ​ន​សង្ស័យ​ម្នាក់ជាមេខ្យល់ ត្រូវបាន​គេស្គាល់ឈ្មោះ យឹម នៅ ភេទប្រុស អាយុជាង​៤០ឆ្នាំ មាន​តួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោយប៉ែត។ចំណែក​២​នាក់​ផ្សេងទៀត​ដោយមា​ន​ការ​សង្ស័យ​អាច​ជា​មាន​ការ​រួមគំនិតគ្នា​នោះ ​កម្លាំង​ស​មត្ថកិ​ច្ច​​ក៏​បាន​នាំ​ខ្លួន​យកទៅ​សួរ​នាំ​នៅ​មូលដ្ឋានក​ងរាជ​អាវុធហត្ថ​ក្រុង​។
​​​
បើតាមសមត្ថកិច្ចបាន​​ឲ្យដឹងថា កា​រចុះបង្ក្រាបនេះ​ក្រោយពី​មាន​សេចក្តីរា​យការណ៍​សម្ងាត់​​ថា មាន​មេខ្យល់​កំពុង​ធ្វើស​កម្មភា​​ពដាក់​មនុ​ស្ស​ចូល​ក្នុង​រថ​យន្ត ​ហើយ​ដឹក​ជញ្ជូន​មក​ដាក់​នៅ​ចំ​ណុច​ខាង​លើ​ ដើម្បី​បញ្ជូន​ចេញ​ទៅ​ប្រទេស​ថៃ ភ្លាមនោះ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បានចុះ​​ទៅ​ដល់​គោ​ដៅ​ចាប់​ឃាត់​ខ្លួន​​បាន​មេខ្យល់​ម្នាក់ ដែ​លមា​នតួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោ​យប៉ែត ​និង​អ្នក​សង្ស័​យ​ពី​នាក់ផ្សេង​ទៀត​ រួម​និងវត្ថុតាងរថយន្តម៉ា​កកាម៉ារីឆ្លាមពណ៌ស​មួយគ្រឿង ពាក់ស្លាកលេខ ​ព្រះសី​ហនុ.2A.1354 សាក់​កាដូរដាក់​ខោអាវ២ ចង្ក្រាន​អគ្គីស​នីមួយផងដែរ។ដោយឡែកពល​ករខ្មែរ ដែល​មេ​ខ្យល់​ដឹក​ទៅ​ បានរត់​គេចខ្លួន​ចូល​ទៅក្នុងទឹកដីថៃ​​បាត់ស្រមោល។

ពាក់ពន្ធ័បញ្ហាខាងលើនេះ​បើតាមលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែ​ត​បាន​ឲ្យដឹង​តាមទូរស័ព្ទថា លោក​មិន​បាន​ដឹងច្បាស់​នោះ​ទេ តែ​ប្រពន្ធរ​បស់​លោក យឹម នៅ បានប្រាប់​ថា គ្រួសា​រ​រ​បស់​គាត់​បាន​ដឹក​ប​ងប្អូន​ជីដូន​មួយ​ទៅធ្វើការ​នៅឯប្រទេស​ថៃវិ​ញ។

ដោយឡែក​លោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា ការឃា​ត់ខ្លួន​ជាក់​ស្តែង​មានចំនួន​៣នាក់​ពិតប្រាកដ​មែន​ តែអ្នកដែលពាក់ព័ន្ធមាន​តែឈ្មោះ យឹម នៅ តែម្នាក់​តែប៉ុណ្ណោះ ចំណែក ២នាក់ផ្សេងទៀត​មិនពាក់ព័ន្ធនោះទេ​ ដោយសារ​២នាក់នោះ​បាន​មក​លេង​ផ្ទះ និងមា​នការសង្ស័យ​ក៏បា​នហៅ​មកសួរនាំទាំងអស់តែម្តងទៅ។ដោយបច្ចុប្បន្នឈ្មោះ យឹម នៅ ដែលមា​នតួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោ​យប៉ែត ត្រូវ​បាន​ជំនាញ​មូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ កសាង​សំណុំរឿបញ្ជូន​ទៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដើម្បិ​ចាត់​ការ​បន្ត​តាមនិតិវិធី។​​​​

សូមបញ្ជាក់​ដែរថា ដោ​យ​សារ​តែ​​ជំងឺឆ្លង​កូវីដ១៩ ដ៏កាច​សាហាវ មាន​ការឆ្លង​រីករាល​ដាលកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ គួរ​ឲ្យព្រួយ​បារម្ម អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់​ បាន​ចេញ​សេចក្តីណែ​នាំអំពីវិធាន​ការ​របស់​ក្រសួង​សុខាភិបាល និង​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​​បានចេញសេចក្តី​ណែ​នាំអំពីវិធានការ​"៣កា​រពារ និង ៣កុំ " និង​ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ដល់កងកម្លាំង ត្រូវ​ទប់​ស្គាត់​ឲ្យបាន​នូវការ​លួច​ឆ្លង​ដែនខុសច្បាប់​ ដោយ​មិន​បានពិនិត្យ និងធ្វើចត្តា​ឡីស័ក ពិសេស​មេខ្យល់​ត្រូវចា​ប់ឃា​ត់ខ្លួនដាក់​ទោស​ទាន់តាមច្បាប់​ដោយ​មិនលើកលែង​ទៀតផង៕​​​​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3856 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107228 នាក់
ខែនេះ :
556110 នាក់
3 ខែនេះ :
1166651 នាក់
សរុប :
17809047 នាក់