ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បន្តនាំយ​កស្បៀង​អាហារ សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនក​ងកម្លាំងប្រដាប់អាវុធទាំ​ង៣
Mon,29 March 2021 (Time 02:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាង​រាស្រ្តមណ្ឌល​ប៉ៃលិ​ន អភិបាល​រងខេត្ត និងមានកា​រចូលរួមពីលោក លោ​កស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេ​ទ្យ កាលពី​រសៀលថ្ងៃទី២៨ ​ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះ​សួរសុខទុក្ខ និងនាំ​យកអំណោយគ្រឿងឧបភោគបរិ​ភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដ​ល់​កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈ​រជើងការពារបូរណភាពទឹកដី និងទទួលពលករមកពី​ប្រទេស​ថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំង​ការរីករាលដាលវីរុសកូវីដ១៩។

ក្នុងឱកាសនោះ លោកជំទាវបាន នាំបណ្តាំផ្ញើ​សាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនកង​កម្លាំងទាំងអស់ ដែលជានិច្ចកា​លសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេ​ស​ក្នុងគ្រាដែលប្រទេសបានកំពុងរងវិបត្តិពីវីរុសកូវីដ១៩ ។

លោ​កជំទាវបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារៈកងកម្លាំងនៅពេលនេះ ក្រៅពី​ចូលរួម​ទប់ស្កា​ត់​វីរុសកូវីដ១៩ ក៏មិនត្រូវភ្លេចការពារបូរណភាពទឹកដី និងគ្រប់បទល្មើសផ្សេងៗផងដែរ ទន្ទឹមនឹងកិច្ច​ការងារទាំងអស់ខាងលើ សូមចូលអនុវត្តន៍អោយបា​នខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់​ប្រ​មុខរា​ជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់​កា​ររីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ស្បៀងដែលបា​នផ្តល់ជូន ក្នុងមួយគោលដៅៗទទួលបាន អង្ករ មី ផ្អក ទឹកស៊ីអ៊ីវ ត្រីខ ពងទា ទឹកប​រិសុទ្ធ ម៉ាស់ ជែលអាល់​កុល និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809169 នាក់